ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់កាចសាហាវជាប្រវត្តិសាស្រ្តនៅភាគកណ្តាលវៀតណាម ឆក់យកជីវិតមនុស្ស ១៤នាក់
គ្រោះទឹកជំនន់ដ៏កាចសាហាវជាប្រវត្តិសាស្រ្តនៅភាគកណ្តាលប្រទេសវៀតណាម បានឆក់យកជីវិតមនុស្សចំនួន១៤នាក់ របួស២២នាក់ខណៈ៨នាក់បាត់ខ្លួននិងបង្កការបំផ្លិចបំផ្លាញធំធេង។

នេះគឺជាទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៦០ឆ្នាំនៅភាគកណ្តាលប្រទេសវៀតណាម ហើយក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ គ្រោះធម្មជាតិនេះក៏ជន់លិចផ្ទះជាង ១២៨ ០០០ខ្នងនៅក្នុងសហគមន៍ចំនួន៩០ផងដែរ។
តាមសេចក្តីរាយការណ៍របស់ VN Express កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ តំបន់ដែលរងគ្រោះខ្លាំងបំផុតគឺ Da Nang, Hue និង Quang Ngai ដោយផ្លូវទាំងឡាយត្រូវទឹកជន់លិចប្រែក្លាយប្រៀបដូចជាទន្លេ ដោយកន្លែងខ្លះលិចជម្រៅរហូតដល់ទៅ៣ម៉ែត្រ បង្ខំឲ្យពលរដ្ឋត្រូវជិះទូកដើម្បីធ្វើដំណើរ។

ទឹកជំនន់នេះគឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងឥតឈប់ បណ្តាលឲ្យទឹកទន្លេ Thu Bon ហក់ឡើងផុតច្រាំង កាត់ផ្តាច់ប្រព័ន្ធគមនាគមន៍រាប់សិបគីឡូម៉ែត្រ បង្កជាបំណាក់ដី ទឹកលិចបំផ្លាញផលដំណាំលើផ្ទៃដីជាង៥ ០០០ហិកតា និងសម្លាប់សត្វគោក្របីជាង ១៦ ០០០ក្បាលថែមទៀតផង។
វៀតណាម បានក្លាយជាប្រទេសមួយដែលរងឥទ្ធិពលខ្លាំងពីបម្រែបម្រួលអាកាសធាតុ។ ជាក់ស្តែងប្រទេសនេះ កាន់តែជួបគ្រោះធម្មជាតិច្រើនឡើងៗជាពិសេសព្យុះខ្លាំងៗ វាយប្រហារមិនឈប់ឈរ។

ត្រឹមតែ៩ខែប៉ុណ្ណោះនៃឆ្នាំនេះ វៀតណាម មានមនុស្សស្លាប់និងបាត់ខ្លួនរហូតដល់ ១៨៧នាក់ទៅហើយ ដោយសារតែគ្រោះធម្មជាតិដូចជាព្យុះ ទឹកជំនន់ និងបំណាក់ដី។
បន្ថែមពីលើនេះ បើយោងតាមតួលេខរបស់រដ្ឋាភិបាល វៀតណាមក៏ត្រូវខាតបង់ផ្នែកសេដ្ឋកិច្ច ជាទឹកប្រាក់ជាង ៦១០ លានដុល្លារអាមេរិកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទឹកជំនន់ធ្ងន់ធ្ងរនៅកណ្តាលប្រទេសវៀតណាមសម្លាប់មនុស្ស៩នាក់
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


