Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយទម្លាក់គ្រាប់បែក, មីយ៉ាន់ម៉ា បញ្ជូនដ្រូនទៅស៊ើបការណ៍សម្បុក Scammer ខណៈជនបរទេស រត់ចូលដីថៃ

បានផុស

នៅ

បន្ទាប់ពីទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃលើតំបន់សេដ្ឋកិច្ចពិសេស KK Park កម្ទេចសម្បុកក្រុមឧក្រិដ្ឋកម្មអនឡាញ (Scam) ហើយនោះ យោធាមីយ៉ាន់ម៉ា បានបញ្ជូនដ្រូនទៅយកការណ៍បន្ថែមដើម្បីតាមដានសភាពការណ៍ ខណៈជនបរទេសជាបន្តបន្ទាប់នាំគ្នារត់ចូលដីថៃ។

(រូបថត៖ Amarin)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Amarin នៅថ្ងៃសុក្រទី៣១ខែតុលាឆ្នាំ២០២៥, ឆ្មាំការពារព្រំដែន (BGF) ជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកចំនួន៣គ្រាប់ កម្ទេចអគារក្នុងតំបន់ KK Park ដែលមានទីតាំងស្ថិតនៅស្រុក Myawaddy រដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា ជាប់ឃុំ Mae Ku, ស្រុក Mae Sot, ខេត្ត​ Tak នៃប្រទេសថៃ។

ការទម្លាក់គ្រាប់បែកបានកម្ទេចអគារជាច្រើន បង្ខំឲ្យជនបរទេសរាប់រយនាក់រត់ភៀសខ្លួនចូលដីថៃ ហើយក្រោយការវាយប្រហារនោះ មីយ៉ាន់ម៉ា ក៏បានបញ្ជូនដ្រូនទៅពិនិត្យបន្ថែមផងដែរ​ក្រែងមានអ្វីសង្ស័យ បើមិនស្រួលទេនឹងត្រៀមបើកការវាយប្រហារជាបន្តទៀត។

មួយរយៈចុងក្រោយនេះ យោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារយ៉ាងចាស់ដៃបំផុតនៅ KK Park ដើម្បីកម្ចាត់ក្រុម Scammer។ 

(រូបថត៖ Amarin)

យោងតាមទិន្នន័យ​ពី​​របប​សឹក​​​មីយ៉ាន់ម៉ាដែលបញ្ចេញកាល​ពី​ថ្ងៃ​ទី​២៨​ខែ​តុលា ក្នុងរយៈពេល​៩​ខែចុងក្រោយ រដ្ឋាភិបាលយោធា បានឃុំខ្លួនជនបរទេសជាង ១០ ០០០​នាក់ ពីបទចូលប្រទេសដោយខុសច្បាប់ ដើម្បីធ្វើការក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។

មនុស្សសរុប ១០ ១១៩​នាក់ត្រូវបានចាប់ខ្លួន​គិត​ត្រឹម​ថ្ងៃទី​២៧​ខែតុលា ក្នុងការបង្រ្កាបរួមគ្នាជាមួយប្រទេសចិននិងថៃ។ ក្នុងចំណោមនោះ ប្រហែល ៩ ៣៤០នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍រួចហើយ ខណៈកំពុងរៀបចំដើម្បីបញ្ជូនអ្នកដែលនៅសល់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មីយ៉ាន់ម៉ា បង្កើនការទម្លាក់គ្រាប់បែកលើជម្រក Scammer ជាប់ដីថៃ យ៉ាងចាស់ដៃ, មួយថ្ងៃពីរដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម