Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក តាមកម្ទេចទូកសង្ស័យដឹកគ្រឿងញៀននៅមហាសមុទ្រប៉ាស៊ីហ្វិកសម្លាប់មនុស្ស៣នាក់

បានផុស

នៅ

ក្រសួងការពារជាតិអាមេរិកបានប្រកាសថា យោធាអាមេរិកបានធ្វើការវាយប្រហារលើកទី ២១ លើទូកសង្ស័យដឹកគ្រឿងញៀនមួយគ្រឿងនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក សម្លាប់មនុស្សបីនាក់បន្ថែមទៀតនៅលើកទូក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៧ខែវិច្ឆិកា។

(រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះ ធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ កំណត់គោលដៅលើទូកមួយគ្រឿងដែលបានបញ្ជាក់ដោយចារកម្មថាកំពុងដឹកគ្រឿងញៀនខុសច្បាប់។

ការវាយប្រហារចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទូកសង្ស័យដឹកគ្រឿងញៀនកើនឡើងដល់ ៨៣ នាក់។ យុទ្ធនាការនេះប្រើប្រាស់យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងនាវាចម្បាំងដើម្បីរំខានដល់លំហូរគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាមេរិក។

ការវាយប្រហារទាំងនេះបានបង្កើនការព្រួយបារម្ភផ្នែកច្បាប់ និងការទូត ដោយក្រសួងយុត្តិធម៌អាមេរិកនិយាយថា ការវាយប្រហារទាំងនេះ មិនចាំបាច់ទាមទារការយល់ព្រមពីសភាទេ ប៉ុន្តែអ្នកជំនាញខ្លះអះអាងថា ប្រតិបត្តិការនេះអាចរំលោភលើច្បាប់សហរដ្ឋអាមេរិក និងអន្តរជាតិ។

លើសពីនេះ សម្ព័ន្ធមិត្តអាមេរិកដូចជា ចក្រភពអង់គ្លេស និងកូឡុំប៊ី បានផ្អាកការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន ដោយសារការព្រួយបារម្ភអំពីភាពខុសច្បាប់និងការជាប់ពាក់ព័ន្ធដែលអាចកើតមាននៅក្នុងការវាយប្រហារទាំងនេះ៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម