ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមថា ប្រទេសណាក៏ដោយ ឲ្យតែហ៊ានរកស៊ីជាមួយរុស្ស៊ី នឹងរងទណ្ឌកម្មធ្ងន់ធ្ងរ
ជាការគំរាមដាក់សម្ពាធថ្មីទៀតលើទីក្រុងមូស្គូ ប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសណាក៏ដោយ ឲ្យតែហ៊ានរកស៊ីជាមួយរុស្ស៊ី នឹងរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីទីក្រុងវ៉ាស៊ីនតោន។

គោលដៅនៅពីក្រោយការគំរាមនេះត្រូវគេដឹងយ៉ាងច្បាស់ថា គឺដើម្បីឲ្យរុស្ស៊ីថយចំណូលដែលយកទៅផ្គត់ផ្គង់ឲ្យកងទ័ពសម្រាប់ការច្បាំងក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
តាមការផ្សាយរបស់ EURO News កាលពីថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥, លោកត្រាំនិយាយថា៖ «សមាជិកបក្សសាធារណរដ្ឋកំពុងព្រាង ក្របខ័ណ្ឌច្បាប់ សម្រាប់ ការដាក់ទណ្ឌកម្មបន្ថែម។ ខ្ញុំពិតជាយល់ស្របចំពោះរឿងនេះ។ ប្រទេសណាក៏ដោយដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី នឹងត្រូវទទួលរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយយើងអាចនឹងដាក់បញ្ចូលអ៊ីរ៉ង់ទៅក្នុងរូបមន្តនេះផងដែរ»។

ដើម្បីព្យាយាមទប់ស្កាត់ប្រភពចំណូលថាមពលរបស់រុស្ស៊ី ច្បាប់ដែលហៅថា «ច្បាប់ដាក់ទណ្ឌកម្មលើរុស្ស៊ីឆ្នាំ ២០២៥» មួយនេះ នឹងតម្រូវឲ្យសហរដ្ឋអាមេរិកដាក់ ពន្ធគយរហូតដល់៥០០% លើការនាំចូលពីប្រទេសណាដែលទិញអ៊ុយរ៉ាញ៉ូមឬផលិតផលប្រេងឥន្ធនៈរបស់រុស្ស៊ី។ ពន្ធគយ៥០០% ស្រដៀងគ្នានេះ ក៏អាចអនុវត្តចំពោះទំនិញឬសេវាកម្មពីប្រទេសរុស្ស៊ីផ្ទាល់ផងដែរ។
ដ្បិតលោកខាងលិចដាក់ទណ្ឌកម្មម្តងហើយម្តងទៀតលើរុស្ស៊ីក៏ដោយ ក៏រដ្ឋាភិបាលរបស់លោក វ្ល៉ាឌីមៀរ ពូទីន ហាក់មិនបង្ហាញសញ្ញាចុះខ្សោយសោះ ពោលគឺនៅតែឈរជើងយ៉ាងរឹងមាំ ជាពិសេសនៅតែបង្ហាញភាពខ្លាំងក្នុងសង្គ្រាមរយៈពេលជិត៤ឆ្នាំជាមួយអ៊ុយក្រែន។
ទាំងនោះរួមមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅលើក្រុមហ៊ុនប្រេងធំជាងគេបំផុតទាំងពីររបស់រុស្ស៊ី គឺ Rosneft និង Lukoil ដោយបង្កកទ្រព្យសម្បត្តិ ដែលពួកគេកាន់កាប់នៅក្នុងសហរដ្ឋអាមេរិក និង ហាមឃាត់ជនជាតិអាមេរិក ពីការធ្វើពាណិជ្ជកម្មជាមួយពួកគេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោកត្រាំកំពុងពិចារណាទម្លាក់គ្រាប់បែកក្នុងប្រទេសម៉ិកស៊ិក ដើម្បីកម្ចាត់ក្រុមគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


