ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃ មិនទាន់មានប្រតិកម្មអ្វីឡើយចំពោះផែនការបាតុកម្មរបស់ក្រុមជ្រុលនិយម នៅស្ថានទូតអាមេរិក
រដ្ឋាភិបាលថៃ មិនទាន់មានប្រតិកម្មអ្វីឡើយចំពោះផែនការនៃបាតុកម្មរបស់ក្រុមជ្រុលនិយមនៅថ្ងៃទី២២ខែវិច្ឆិកាខាងមុខ ដែលពួកគេគ្រោងប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិកនិងម៉ាឡេស៊ី។

តាមការផ្សាយរបស់ Amarin, ក្រុមជ្រុលនិយមថៃ «កម្លាំងសាមគ្គីរបស់ជាតិដើម្បីការពារអធិបតេយ្យភាព» បានប្រកាសប្រមូលផ្តុំគ្នាធ្វើបាតុកម្មនិងអាចលុកលុយស្ថានទូតទាំងពីរផងដែរ ក្នុងទីក្រុងបាងកក ដោយចោទថា អាមេរិកនិងម៉ាឡេស៊ី រួមគំនិតបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីប្រកាសសន្តិភាពកម្ពុជា-ថៃ។
ពួកគេចោទអាមេរិកចំៗថា បានយកកម្ពុជានិងម៉ាឡេស៊ីធ្វើជាឧបករណ៍ ក្រោមគោលនយោបាយ យុទ្ធសាស្ត្រសន្តិសុខ និងគោលនយោបាយ «អាមេរិកជាចម្បង» របស់លោក ដូណាល់ ត្រាំ និងចោទថា ជំហររបស់អាមេរិកនិងម៉ាឡេស៊ី ច្បាស់ជាខ្វះអព្យាក្រឹត្យភាព ហើយការអន្តរាគមន៍របស់ប្រទេសទាំងពីរនេះ មិនឲ្យតម្លៃលើការពិត និងសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃសូម្បីតែបន្តិច។
ម្យ៉ាង ទីក្រុងវ៉ាស៊ីនតោន បានប្រកាសផ្អាកការចរចាពន្ធបដិការជាមួយថៃជាបណ្តោះអាសន្នសិន រហូតដល់ទីក្រុងបាងកក គោរពតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ មានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។

ជុំវិញបញ្ហានេះ Jatuporn Prompan ដែលជាម្នាក់ក្នុងចំណោមសកម្មជនច្រើននាក់នៃចលនាជ្រុលនិយមថៃ បានប្រកាសក្តែងៗថា៖ «យើងកុំខ្លាចការគំរាមយកពន្ធបដិការឲ្យសោះ»។
ទោះបែបណា មកទល់ឥឡូវ មិនទាន់មានប្រតិកម្មឬការលើកឡើងណាមួយពីសំណាក់មន្ត្រីក្នុងជួររដ្ឋាភិបាលថៃ ជុំវិញផែនការធ្វើបាតុកម្មនេះទេ ខណៈគេក៏មិនទាន់សន្និដ្ឋានដែរថា តើចលនានេះអាចប្រមូលគ្នាបានប៉ុន្មាននាក់។
ក៏មិនទាន់មានប្រតិកម្មឬការចេញសេចក្តីថ្លែងការណ៍អ្វីផងដែរ ពីភាគីអាមេរិកនិងម៉ាឡេស៊ី ពាក់ព័ន្ធគម្រោងបាតុកម្មនេះ ប៉ុន្តែគេនៅតែតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មុនធ្វើបាតុកម្មនៅស្ថានទូតអាមេរិក, Jatuporn Prompan ប្រកាសថា៖ «យើងកុំខ្លាចការគំរាមយកពន្ធបដិការ»
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


