ព័ត៌មានអន្ដរជាតិ
អ្នកដំណើរ ២៦៧ នាក់ត្រូវបានជួយសង្គ្រោះ ពីស្រឡាងជាប់គាំងនៅកូរ៉េខាងត្បូង
អ្នកដំណើរទាំង ២៦៧ នាក់នៅលើស្រឡាងដឹកអ្នកដំណើរត្រូវបានជួយសង្គ្រោះកាលពីយប់ថ្ងៃពុធ បន្ទាប់ពីជាប់គាំងដោយសារជួបឧបទវហេតុបុកថ្ម នៅជិតស្រុក Sinan ភាគខាងលិចប្រទេសកូរ៉េខាងត្បូង ខណៈមនុស្សបីនាក់រងរបួសស្រាល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២០ខែវិច្ឆិកា។

ស្រឡាងនេះកំពុងធ្វើដំណើរពីកោះ Jeju ទៅទីក្រុង Mokpo តែបានបុកនឹងថ្មនៅក្នុងទឹកមុនពេលទៅដល់។ ការបុកគ្នានេះបានធ្វើឱ្យស្រឡាងផ្អៀង និងបង្កឱ្យមានសំឡេងខ្លាំងៗ ដែលធ្វើឱ្យអ្នកដំណើរភ័យខ្លាច។ រន្ធតូចមួយត្រូវបានគេរកឃើញនៅផ្នែកខាងមុខស្រឡាងក្រោយកើតហេតុ ប៉ុន្តែគ្មានទឹកចូលទៅក្នុងស្រឡាងនោះទេ។
អ្នកដំណើរបាននិយាយថា ពួកគេត្រូវបានគេប្រាប់ឱ្យពាក់អាវការពារជីវិត ហើយផ្លាស់ទីទៅជាន់ខាងលើ ខណៈពេលកំពុងរង់ចាំជំនួយ។ ឆ្មាំឆ្នេរសមុទ្រកូរ៉េខាងត្បូង បានបញ្ជូនក្រុមជួយសង្គ្រោះជាច្រើនយ៉ាងឆាប់រហ័ស រួមមានទូកល្បាត នាវាជួយសង្គ្រោះ និងយន្តហោះមួយគ្រឿងថែមទៀត។ ទោះយ៉ាងណាអ្នកដំណើរត្រូវបានជួយសង្គ្រោះនិងផ្លាស់ទីចេញពីស្រឡាងដោយសុវត្ថិភាព។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung ទោះកំពុងធ្វើទស្សនកិច្ចនៅអារ៉ាប់រួម តែបានបញ្ជាឱ្យមន្ត្រីធ្វើឱ្យប្រាកដថាមនុស្សគ្រប់គ្នាត្រូវបានជួយសង្គ្រោះយ៉ាងឆាប់រហ័ស និងចែករំលែកព័ត៌មានថ្មីៗជាមួយសាធារណជន។ នាយករដ្ឋមន្ត្រី Kim Min-seok ក៏បានប្រាប់អាជ្ញាធរឱ្យប្រើប្រាស់ឧបករណ៍ និងនាវាដែលមានទាំងអស់ដើម្បីជួយអ្នកដំណើរផងដែរ។
មកដល់ពេលនេះអ្នកដំណើរទាំងអស់ដែលត្រូវបានជួយសង្គ្រោះត្រូវបានទៅកាន់ទីក្រុង Mokpo ខណៈដែលសមាជិកនាវិកបានស្នាក់នៅលើស្រឡាងដើម្បីត្រួតពិនិត្យសុវត្ថិភាព៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


