ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ វាយប្រហារប្រទេសបង់ក្លាដែស សម្លាប់មនុស្ស៣នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ខែតុលា គ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រមួយបានវាយប្រហារប្រទេសបង់ក្លាដែស ជិតទីក្រុង Narsingdi ចម្ងាយប្រហែល ៣៣ គីឡូម៉ែត្រពីរដ្ឋធានីដាកា សម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ មានទាំងនិស្សិតពេទ្យម្នាក់។

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១០:៣៨ ព្រឹក ហើយបង្កឱ្យមានការភ័យខ្លាចយ៉ាងទូលំទូលាយ ដោយមនុស្សម្នារត់ចេញពីផ្ទះ និងអគារនានា ព្រោះវាជាថ្ងៃឈប់សម្រាកសាធារណៈ។
ការរញ្ជួយដីនេះមានរយៈពេលប្រហែល ២៦ វិនាទី។ បើទីភ្នាក់ងារអាកាសធាតុបង់ក្លាដែសបានវាស់ស្ទង់ការរញ្ជួយដីនៅកម្រិត ៥.៧ រ៉ិចទ័រ ដែលខ្លាំងជាងការប៉ាន់ស្មានរបស់ ការស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក(USGS) បន្តិច។ USGS ក៏បានព្រមានផងដែរថា ការរញ្ជួយដីនេះអាចបណ្តាលឱ្យមានរបួស និងការខូចខាតធ្ងន់ធ្ងរផងដែរ។

ការរញ្ជួយដីទាំងនេះក៏មានឥទ្ធិពលដល់ទីក្រុង Kolkata ប្រទេសឥណ្ឌា ដែលមានចម្ងាយជាង ៣២៥ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដីនឯណោះ។ ប្រជាជននៅទីនោះក៏បានរត់ចេញទៅខាងក្រៅដែរ ប៉ុន្តែមិនមានរបាយការណ៍អំពីរបួស ឬការខូចខាតធ្ងន់ធ្ងរនោះទេ។ អាជ្ញាធរបង់ក្លាដែសនៅតែបន្តពិនិត្យមើលថាតើការរញ្ជួយដីនេះបានបង្កការខូចខាតសរុបប៉ុន្មាន៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


