ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី តាមយកចិត្តត្រាំ ក្រោយរងការរិះគន់ថា «គ្មានចេះដឹងគុណ» ចំពោះផែនការសន្តិភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានព្យាយាមស្វះស្វែងផ្សះផ្សាទំនាក់ទំនងជាមួយលោក ដូណាល់ ត្រាំ ឡើងវិញ បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះបានរិះគន់ទីក្រុងកៀវជាសាធារណៈ អំឡុងពេលមានកិច្ចចរចានៅទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។

យោងតាម AFP កាលពីថ្ងៃអាទិត្យទី២៣ខែវិច្ឆិកាឆ្នាំ២០២៥ លោកត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា ថ្នាក់ដឹកនាំអ៊ុយក្រែនបាន «គ្មានចេះដឹងគុណស្រ័យសម្រាប់កិច្ចខិតខំប្រឹងប្រែង» របស់អាមេរិកទេ ដោយសំដៅទៅលើសំណើ២៨ចំណុចរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ជម្លោះជិត៤ឆ្នាំនេះជាមួយទីក្រុងមូស្គូ។
ប៉ុន្មានម៉ោងក្រោយមក លោកហ្សេលេនស្គី បានបង្ហោះនៅលើបណ្តាញ X ថា «អ៊ុយក្រែនមានអំណរគុណដល់អាមេរិក ចំពោះទឹកចិត្តរបស់ជនជាតិអាមេរិកគ្រប់រូប ហើយជាពិសេសចំពោះប្រធានាធិបតីត្រាំ ចំពោះជំនួយដែលចាប់ផ្តើមពីមីស៊ីល Javelin ដែលបានជួយសង្គ្រោះជីវិតជនជាតិអ៊ុយក្រែន»។
នៅទីក្រុងហ្សឺណែវ ក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែនបានបន្តកែសម្រួលសេចក្តីព្រាងផែនការសន្តិភាពនេះ ដោយទីក្រុងកៀវនិយាយថា កំណែចុងក្រោយបំផុតនេះបានដាក់បញ្ចូលនូវជំហរស្នូលមួយចំនួនរបស់ខ្លួន។ លោក Rustem Umerov ដែលជាអ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែន និងជាប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ បានលើកឡើងថា ឯកសារនេះ «បានឆ្លុះបញ្ចាំងរួចទៅហើយនូវអាទិភាពសំខាន់ៗភាគច្រើនរបស់អ៊ុយក្រែន» ទោះបីជាវាកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យក៏ដោយ។
គម្រោងដើមរបស់សហរដ្ឋអាមេរិក បានតម្រូវឲ្យអ៊ុយក្រែនបោះបង់ទឹកដី កាត់បន្ថយកម្លាំងយោធារបស់ខ្លួន និងប្តេជ្ញាថានឹងមិនចូលរួមជាមួយអង្គការណាតូឡើយ ខណៈពេលដែលផ្តល់ការធានាសន្តិសុខមិនច្បាស់លាស់ និងការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក សម្រាប់ការកសាងឡើងវិញ។
លោកត្រាំ បានកំណត់ពេលវេលាឲ្យទីក្រុងកៀវរហូតដល់ថ្ងៃទី២៧ខែវិច្ឆិកា ដែលត្រូវនឹងទិវាដឹងគុណ «Thanksgiving» នៅអាមេរិក ដើម្បីអនុម័តផែនការនេះ ប៉ុន្តែលោកត្រាំបានបង្ហើបថា ថ្ងៃកំណត់អាចបត់បែនបាន បើមានកិច្ចសហការល្អនិងរលូន។
ចាប់តាំងពីចូលកាន់តំណែងសម្រាប់អាណត្តិទីពីរ ជំហររបស់លោកត្រាំចំពោះសង្រ្គាមបានផ្លាស់ប្តូរម្តងហើយម្តងទៀត។ លោកធ្លាប់សរសើរប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងហៅលោកហ្សេលេនស្គី ថាជា «ជនផ្តាច់ការ» តែក្រោយមកទៀតក៏បានដាក់ទណ្ឌកម្មធំៗជាច្រើនលើទីក្រុងមូស្គូ ខណៈពេលដែលបង្ហើបថា អ៊ុយក្រែនអាចនឹងដណ្តើមបានទឹកដីដែលបាត់បង់មកវិញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


