ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់ច្រើនឡើងៗ ក្នុងគ្រោះទឹកជំនន់នៅថៃ ខណៈតួលេខកំពុងចម្រូងចម្រាស
តួលេខពីរដ្ឋាភិបាលថៃគិតត្រឹមថ្ងៃអាទិត្យទី៣០ខែវិច្ឆិកាឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានកើនដល់១៧០នាក់និងរបួស១០២នាក់ ប៉ុន្តែតួលេខនេះកំពុងចម្រូងចម្រាស។

តាមការផ្សាយរបស់ Amarin, ក្រសួងសុខាភិបាលថៃ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមមនុស្សស្លាប់ មាន១៦០នាក់ស្លាប់ដោយសារលង់ទឹក និងអ្នកផ្សេងទៀតស្លាប់ដោយសារឆក់ខ្សែភ្លើង ឬត្រូវទឹកហូរកួចនាំយកទៅ។
ខេត្តដែលមានមនុស្សស្លាប់ច្រើនជាងគេគឺ Songkhla មាន១៣១នាក់ បន្ទាប់មកគឺ Nakhon Si Thammarat ១០នាក់, Pattani ៩នាក់, Satun ៥នាក់, Yala ៥នាក់, Narathiwat ៤នាក់, Phatthalung ៤នាក់ និង Trang ២នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធតួលេខនេះកំពុងមានភាពចម្រូងចម្រាស់ខ្លាំងណាស់នៅក្នុងប្រទេសថៃ ដោយពលរដ្ឋនាំគ្នាចោទរដ្ឋាភិបាលថា កំពុងបិទបាំងការពិត លាក់ចំនួនមនុស្សស្លាប់។
អ្នកជំនាញបានប៉ាន់ស្មានហើយថា ចំនួនមនុស្សស្លាប់អាចខ្ពស់ជាងនេះឆ្ងាយណាស់ ពោលគឺប្រហែលជាមិនក្រោម ១ ០០០នាក់ទេ។

អ្វីដែលកាន់តែសង្ស័យគឺកាលពីថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ នៅពេលក្រសួងសុខាភិបាលបង្ហោះ Facebook អំពីការបញ្ជូនថង់ដាក់សពចំនួន៤០០ថង់ទៅកាន់ទីក្រុង Hat Yai និងថែមបញ្ជាក់ថា ថង់ចំនួន ១ ៥០០ទៀតនឹងត្រូវបញ្ជូនទៅនៅថ្ងៃសៅរ៍។
យ៉ាងណាមិនដឹងមានរឿងអ្វីឡើយ ស្រាប់តែក្រសួងលុប Post នោះចេញវិញ ធ្វើឲ្យពលរដ្ឋខឹងចិត្ត និងបន្ទោសខ្លាំងៗថា រដ្ឋាភិបាលកំពុងបិទបាំងការពិតអំពីសោកនាដកម្មនៅ Hat Yai។
សូមជម្រាបជាថ្មី ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ គឺជាសោកនាដកម្មទឹកជំនន់ដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្ត៣០០ឆ្នាំ ដោយបង្កផលប៉ះពាល់និងបំផ្លិចបំផ្លាញធំធេង ធ្វើឲ្យពលរដ្ឋរងទុក្ខវេទនា៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


