ព័ត៌មានអន្ដរជាតិ
អតីតស្ត្រីទីមួយកូរ៉េខាងត្បូង អាចជាប់ពន្ធនាគារ ១៥ ឆ្នាំ ក្រោមបទសូកប៉ាន់
ព្រះរាជអាជ្ញាកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ទី ៣ ខែធ្នូ បានស្នើសុំកាត់ទោសលោកស្រី Kim Keon Hee ឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ពាន់លានវ៉ុន (១.៣៦ លានដុល្លារ) ពីបទសូកប៉ាន់ និងបទចោទប្រកាន់ផ្សេងៗទៀត ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងការកាត់ក្តីនូវឡើយ។

ចុះផ្សាយដោយ straitstimes បានបញ្ចាក់ឲ្យដឹងថា ករណីនេះកើតឡើងក្នុងអំឡុងពេលនៃការស៊ើបអង្កេតរយៈពេលមួយឆ្នាំ ទៅលើការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol កាលពីឆ្នាំ ២០២៤ និងរឿងអាស្រូវពាក់ព័ន្ធដែលទាក់ទងនឹងគូស្នេហ៍ដែលធ្លាប់មានអំណាច។
នៅក្នុងសវនាការដែលបានធ្វើឡើងនៅខួបលើកទីមួយនៃការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon ព្រះរាជអាជ្ញាបានថ្លែងអំណះអំណាងចុងក្រោយរបស់ពួកគេ លើការចោទប្រកាន់របស់លោកស្រី Kim រួមទាំងការរៀបចំភាគហ៊ុន ការរំលោភច្បាប់រៃអង្គាសថវិកានយោបាយដោយស្នើសុំឲ្យឈ្មួញកណ្តាលអំណាចធ្វើការស្ទង់មតិដោយសេរី ក៏ដូចជាការទទួលយកសំណូកពីព្រះវិហារ Unification Church។
កន្លងមក ភរិយាលោក Yoon ក៏ធ្លាប់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសុំការអភ័យទោសពីសាធារណជនដែរថា «ខ្ញុំមានអារម្មណ៍ថាខ្ញុំខុស ប៉ុន្តែខ្ញុំជឿថា វាជាការពិតដែលខ្ញុំបានធ្វើខុសបើប្រៀបធៀបទៅនឹងតំណែង និងគុណវុឌ្ឍិដែលខ្ញុំកាន់។ ខ្ញុំសូមអភ័យទោសយ៉ាងស្មោះស្ម័គ្រ ចំពោះការបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សាធារណជនគ្របរូប»។
ដោយឡែក តុលាការស្រុកកណ្តាលទីក្រុងសេអ៊ូល គ្រោងនឹងប្រកាសសាលក្រមរបស់ខ្លួននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោកត្រាំព្រមាន អ៊ីស្រាអែល កុំបង្ក «អស្ថិរភាព» ក្នុងប្រទេស ស៊ីរី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


