Connect with us

ព័ត៌មានអន្ដរជាតិ

​លោក អានុទីន ប្រកាស​​​​បោះបង់អំណាច​ ក្រោយ​ត្រាំ​ប្រកាស​​​ហៅទូរស័ព្ទ​ឲ្យ​បញ្ចប់សង្គ្រាម​​

បានផុស

នៅ

​សង្គ្រាម​​​៥​យប់​៥ថ្ងៃ​ជាលើក​ទី​​២ ​​​ក្រោម​​​ការ​ដឹកនាំ​​របស់​នាយករដ្ឋមន្ត្រី​ថៃ​លោក អានុទីន ឆានវីរៈគុល ធ្វើ​ឲ្យ​រូប​លោក​សម្រេចលែងបន្ត​​កាន់អំណាច​​ បន្ទាប់​ពី​​ការ​​បង្កើត​​​ជម្លោះ​​​វោហាស័ព្ទ​សង្គ្រាម បញ្ឆេះ​ឲ្យ​មាន​​​សង្គ្រាម​បង្ហូរឈាម​​ជាលើក​ទី​២​ក្នុងរយៈពេលតែ​​ជាង​៤​​ខែ​ប៉ុណ្ណោះ បន្ទាប់​ពីសង្គ្រាម​​​ផ្ទុះ​ឡើង​ម្តង​កាល​ពី​ចុង​ខែ​កក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​លោក អានុទីន បាន​របួ​ត​កៅ​អី​​នាយករដ្ឋមន្ត្រី​​ភ្លាម​ៗ​ក្នុងថ្ងៃទី​១១ខែ​​ធ្នូ​ បន្ទាប់​ពី​លោក​​សម្រេច​ចិត្ត​ប្រគល់​អំណាច​​​​​​ឲ្យ​ប្រជាពលរដ្ឋថៃ​វិញ បន្ទាប់​​ពី​​ការ​ធ្វើ​​ការ​ផ្ទុះអាវុធ​ និង​កា​របរាជ័យ​ក្នុងការ​​បំ​បាក់​កង​ទ័ព​កម្ពុជា តាមអ្វី​ដែល​​មេទ័ព​របស់​ថៃ​ បាន​សន្យាថា នឹង​ធ្វើឲ្យសមត្ថភាព​​កង​ទ័ព​កម្ពុជា​ចុះ​ខ្សោយ​នោះ។

​​​​ការប្រកាស​របស់​​លោក អានុទីន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី​៣២​របស់​ប្រទេសថៃទើប​​ដឹកនាំ​រដ្ឋាភិបាល​​​​រយៈពេល​ជាង​២ខែ​ និងនៅ​ក្នុងថ្ងៃ​ដែល​កងទ័ព​ថៃ​វាយ​ប្រហារ​យ៉ាងខ្លាំងក្លា​មក​លើ​កងទ័ព​កម្ពុជា ប៉ុន្តែ​មិនអាច​សម្រេច​បាន​តាមផែនការ​ដែលខ្លួន​ចង់បាន។

​​ការ​ប្រកាស​របស់​លោក អានុទីន កើត​ឡើងតែ​២ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី​ប្រធានាធិបតី​​ដូណាល់ ត្រាំ ប្រកាស​ថា លោក នឹង​ហៅទូរស័ព្ទ​ទៅ​​កាន់នាយករដ្ឋមន្ត្រីថៃ​និង​កម្ពុជា​​ឲ្យបញ្ឈប់សង្គ្រាម​ដ៏ខ្លាំងក្លានេះ​។

​​ជាការ​កត់សម្គាល់​នៅថ្ងៃ​​ទី​១១​ខែ​ធ្នូ​​ដែល​ជាថ្ងៃ​ចុងក្រោយ​​ដែល​កង​ទ័ពថៃ​និង​កម្ពុជា​ ត្រូវ​បាន​​ប្រភព​មួយចំនួន​បាន​​អះអាង​ថា ទទួល​បទ​បញ្ជា​​​ឲ្យ​អនុវត្តបទឈប់បាញ់​ត្រឹមម៉ោង​១០ថ្ងៃ​ទី​​១១ខែធ្នូ​នេះ​៕

​រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម