ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសថៃ បង្ហាញការឈឺចាប់ ព្រោះតែការលើកឡើងរបស់ ត្រាំ
រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានបង្ហាញការខកចិត្តជាសាធារណៈលើកដំបូងចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានហៅការជាន់មីនរបស់ទាហានថៃកន្លងមក ជា ត្រឹមតែជា «ឧបទ្ទវហេតុ (accident)» នៅក្នុងការបង្ហោះតាមបណ្តាញសង្គមកាលពីយប់ថ្ងៃសុក្រ។

តាមរយៈការចេញផ្សាយខ្លីមួយរបស់សារព័ត៌មានខាវសុតរបស់ថៃ នៅល្ងាចថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា ការបង្ហោះរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អំពីយោធាថៃដែលជាន់មីន ដោយហៅថា ជា ឧបទ្ទវហេតុនោះ បានធ្វើឲ្យសតិអារម្មណ៍សាធារណៈជនថៃឈឺចិត្ត។
ហេតុការណ៍ជាន់មីនក្នុងពេលកន្លងមក ភាគីថៃគឺបានប្រើប្រាស់ជាលេសសម្រាប់ការប៉ុនប៉ងធ្វើសង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជា បើទោះបីជាកម្ពុជាជំរុញឲ្យថៃយកករណីប្តឹងទៅស្ថាប័នជំនាញអន្តរជាតិក៏ដោយចុះ ប៉ុន្តែថៃមិនដែលបានស្តាប់ឡើយ ហើយធ្វើសកម្មភាពដើម្បីបង្កើនភាពតានតឹងជារៀងរហូតមក៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


