Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន៖ ត្រាំនឹង​«ដាក់ទោស​​បើ​ចាំបាច់ ដើម្បី​បញ្ឈប់​ការ​សម្លាប់» ខណៈ​ថៃ​ផ្គើន​នឹង​បទ​ឈប់បាញ់

បានផុស

នៅ

សេតវិមាន ​បាន​ប្រកាស​​កាលពី​ថ្ងៃ​សៅរ៍​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០២៥​​ថា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​«នឹង​ដាក់ទោស​ជន​ខ្លះ​តាម​ការចាំបាច់ ដើម្បី​បញ្ឈប់​ការ​សម្លាប់» បន្ទាប់ពី​ប្រទេស​ថៃ​បាន​ផ្គើន​ និង​មិន​គោរព​តាម​សំណើ​បទ​ឈប់បាញ់​ថ្មី ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ សម្រាប់​ជម្លោះ​​ប្រដាប់​អាវុធ​តា​ម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ អ្នកនាំពាក្យសេតវិមាន បាន​​​ឲ្យ​ដឹង​​ថា «ប្រធានាធិបតីរំពឹងថា ភាគីទាំងអស់នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដែលពួកគេបានធ្វើក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ ហើយលោកនឹងដាក់ទោសជន​ខ្លះ​តាមការចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់ និងធានាសន្តិភាពយូរអង្វែង»។

យ៉ាង​ណា​មិញ នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​របស់​ថៃ លោក អានុទីន ឆានវីរៈគុល ប្រកែក​មិន​ព្រម​ស្ដាប់ ហើយថែម​ទាំង​​និយាយ​ដោយ​ផ្គើន​​ថា គ្មាន​កិច្ចព្រមព្រៀង​បទឈប់បាញ់​ណាមួយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ទេ ហើយ​ប្រទេស​ថៃ​នឹង​បន្ត​ប្រយុទ្ធ​ដោយ​មិន​ខ្វល់​ពី​ការ​អំពាវនាវ​របស់​អន្តរជាតិ​ឡើយ ខណៈ​​យន្តហោះ​ចម្បាំង​ថៃ​បាន​បើក​​ការ​​វាយប្រហារ​គោលដៅ​ថ្មី​​ក្បែរ​ព្រំដែន​ប៉ុន្មាន​ម៉ោង​ក្រោយ​​ការ​ប្រកាស​របស់មេ​ដឹកនាំអាមេរិក។

ផ្ទុយ​ពី​ភាគី​ថៃ​ដែល​ចិញ្ចឹម​ចិត្ត​ឈ្លានពាន​កម្ពុជា សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​សាទរ​នឹង​ការ​លើក​ឡើង​របស់​លោកត្រាំ សម្រាប់​បទ​ឈប់បាញ់។ បន្ថែម​ពី​នេះ សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​ទៀត​​ថា សម្ដេច​ស្វាគមន៍​សំណើ​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​បាន​សម្របសម្រួល​ការចរចា​ឲ្យ​បញ្ឈប់​អរិភាព​។ លោកអាន់វ៉ា ដែល​ជា​ប្រធាន​ប្លុក​អាស៊ាន បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ចៀសវាង​ពី​សកម្មភាព​យោធា​បន្ថែម​ទៀត ហើយ​បាន​និយាយ​ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​នឹង​ត្រូវ​ដាក់ពង្រាយ​ទៅ​កាន់​ព្រំដែន​ដោយ​មាន​ការ​គាំទ្រ​ពី​ផ្កាយរណប​អាមេរិក។

ប៉ុន្តែ​លោកអានុទីន បាន​បដិសេធ​សំណើ​នេះ ដោយ​​ប្រាប់​​ថា «គ្មាន​កិច្ចព្រមព្រៀង​លើ​ការ​បញ្ឈប់​អ្វី​ទាំងអស់»៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម