ព័ត៌មានអន្ដរជាតិ
ហាម៉ាសឲ្យលោកត្រាំជួយអន្តរាគមន៍ ក្រោយអ៊ីស្រាអែលសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ខ្លួន
ការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាសដោយអ៊ីស្រាអែល គំរាមកំហែងដល់លទ្ធភាពនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការលើកឡើងរបស់ប្រធានគណៈប្រតិភូហាម៉ាស កាលពីថ្ងៃអាទិត្យទី១៤ខែធ្នូឆ្នាំ២០២៥ ដោយអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យដាក់សម្ពាធលើអ៊ីស្រាអែលឲ្យគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់។

បើតាមរ៉យទ័រ អ្នកគាំទ្រក្រុមហាម៉ាសរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងហ្គាហ្សា ដើម្បីចូលរួមក្នុងពិធីបុណ្យសពលោក Raed Saed ដែលជាមេបញ្ជាការជាន់ខ្ពស់ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ រួមជាមួយគ្នីគ្នាបីនាក់ទៀត ដែលនេះគឺជាការប្រមូលផ្ដុំជាសាធារណៈដ៏ធំបំផុតមួយរបស់ក្រុមនេះ ចាប់តាំងពីបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកបានចូលជាធរមានកាលពីខែតុលា។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ អ្នកចរចារបស់ហាម៉ាស លោក Khalil al-Hayya បានបញ្ជាក់ពីមរណភាពរបស់លោក Saed ដោយពណ៌នាថាជាការសម្លាប់មេដឹកនាំហាម៉ាសជាន់ខ្ពស់បំផុតចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម។ លោក Hayya បានរៀបរាប់ថា «ការបំពានជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងការធ្វើឃាតចុងក្រោយនេះ គំរាមកំហែងដល់លទ្ធភាពនៃកិច្ចព្រមព្រៀង» ដោយជំរុញឲ្យអ្នកសម្របសម្រួល «ជាពិសេសអ្នកធានាចម្បង គឺរដ្ឋបាលអាមេរិក និងប្រធានាធិបតី ដូណាល់ ត្រាំ» ត្រូវបង្ខំឲ្យអ៊ីស្រាអែលប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង។

ហាម៉ាសក្រោយមកបានអះអាងថា ខ្លួនបានតែងតាំងអ្នកជំនួសលោក Saed រួចរាល់ហើយ និងបានបញ្ជាក់ថា ការសម្លាប់នេះនឹងមិនរារាំងដល់យុទ្ធនាការរបស់ពួកគេឡើយ។
អ៊ីស្រាអែលបានឲ្យដឹងថា លោក Saed គឺជាអ្នករួមគំនិតដ៏សំខាន់នៃការវាយប្រហារនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបង្កឲ្យមានសង្គ្រាមផ្ទុះឡើង។
សូមជម្រាបថា អ៊ីស្រាអែលនៅតែបន្តទាមទារឲ្យក្រុមហាម៉ាសរំសាយអាវុធ និងត្រូវដកចេញពីការគ្រប់គ្រងនាពេលអនាគតនៅហ្គាហ្សា ខណៈក្រុមហាម៉ាសបដិសេធការរំសាយអាវុធ និងទទូចឲ្យមានការដកទ័ពអ៊ីស្រាអែលទាំងស្រុង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


