Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន បោះសម្តីឈ្លើយទៅលោក ត្រាំ ទៀតហើយ

បានផុស

នៅ

ម្តងទៀតហើយ ដែលនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ដែលឈ្លើយដាក់មេដឹកនាំមហាអំណាចពិភពលោក ដូណាល់ ត្រាំ ដោយពេលនេះ អានុទីន បែរជារុញឲ្យលោកត្រាំ មកប្រាប់កម្ពុជាវិញទៅរឿងបទឈប់បាញ់ ហើយនិយាយទាំងមិនខ្មាស់មាត់ថា ថៃ មិនដែលចាប់ផ្តើមជម្លោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល (រូបថត៖ Reuters)

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាល បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥, អានុទីន បោះពាក្យទៅលោកត្រាំថា ថៃអត់ដែលផ្តើមជម្លោះទេ ហើយចំពោះសំណើឈប់បាញ់ គួរតែប្រាប់ទៅខាងកម្ពុជាទៅ។

សម្តីរបស់អានុទីន បានបង្ហាញពីភាពក្រអឺតក្រទមនិងជម្លើយដាក់មេដឹកនាំសេតវិមាន ដែលខិតខំខ្លាំងណាស់ ដើម្បីនាំយកសន្តិភាពជូនប្រទេសកម្ពុជានិងថៃ ហើយរឿងដែលថា ថៃ មិនមែនជាអ្នកចាប់ផ្តើមជម្លោះជាមួយកម្ពុជាទេនោះ ក៏ត្រូវបានពិភពលោកដឹងអស់ហើយដែរថាជាពាក្យកុហក បោកប្រាស់។

កាលពីថ្ងៃសៅរ៍ ក្រោយពេលលោកត្រាំ និយាយទូរស័ព្ទជាមួយ អានុទីន ចប់មិនបានប៉ុន្មានម៉ោងផង ប្រធានាធិបតីអាមេរិក ក៏បានបង្ហោះសារលើបង្ហាញសង្គម Truth Social ថា កម្ពុជា-ថៃ បានឯកភាពឈប់បាញ់ ហើយវិលទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពដើម ដែលធ្វើឡើងជាមួយលោកវិញ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ពិសេស អ្វីដែលជាការផ្តល់យុត្តិធម៌ដល់កម្ពុជា, ក្នុងសារនោះប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា៖ «គ្រាប់បែកដែលទាហានថៃដើរជាន់បណ្តាលឲ្យរបួសច្រើននាក់ គឺជាឧទ្ទវហេតុ ប៉ុន្តែថៃបែរជាវាយបកតបតយ៉ាងខ្លាំងក្លាហួសហេតុទៅវិញ»។ 

យ៉ាងណា ពេលនោះ អានុទីន បានផ្គើននិងឈ្លើយទៅប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនម្តងរួចមកហើយ តាមរយៈការបង្ហោះ Facebook ថា៖ «វាពិតជាមិនមែនជាគ្រោះថ្នាក់នៅតាមដងផ្លូវទេ។ ប្រទេសថៃនឹងបន្តធ្វើប្រតិបត្តិការយោធា រហូតដល់យើងមានអារម្មណ៍ថា លែងមានគ្រោះថ្នាក់និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនរបស់យើងទៀត។ ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា សកម្មភាពរបស់យើងនៅព្រឹកនេះបាន និយាយរួចហើយ»។

មិនត្រឹមប៉ុណ្ណឹង អានុទីន កាន់តែគឃ្លើនចំពោះលោក ត្រាំ ដោយនៅតែនិយាយដដែលៗប្រាប់ទៅអ្នកកាសែតថា គ្មានកិច្ចព្រមព្រៀងឈប់បាញ់ដូចលោក ត្រាំ លើកឡើងទេ។ កិច្ចពិភាក្សាគឺគ្រាន់តែនិយាយអំពីការអាប់ដេតស្ថានការណ៍ និងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការការពារអធិបតេយ្យភាពជាតិប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម