ព័ត៌មានអន្ដរជាតិ
អាន់វ៉ា៖ កម្ពុជា-ថៃ យល់ព្រមចូលរួមកិច្ចពិភាក្សាអាស៊ានសប្ដាហ៍ក្រោយ ដើម្បីកាត់បន្ថយភាពតានតឹង
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងថៃ បានព្រមព្រៀងគ្នាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២២ខែធ្នូ ដែលជាគំនិតផ្ដួចផ្ដើមដឹកនាំដោយប្រទេសម៉ាឡេស៊ី និងប្លុកតំបន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្ការការរីករាលដាលជម្លោះបន្ថែមទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ Malay Mail នាថ្ងៃព្រហស្បតិ៍ទី១៨ធ្នូ២០២៥។

លោកអាន់វ៉ា បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងអនុញ្ញាតឲ្យអាស៊ានធ្វើការវាយតម្លៃស្ថានភាពជារួម និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលភាគីទាំងពីរឲ្យបញ្ឈប់ការវាយលុកនៅជួរមុខ ដោយចាប់ផ្តើមពីការឈប់បាញ់ជាបន្ទាន់។
លោកអាន់វ៉ា បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងអំពាវនាវឲ្យពួកគេបញ្ឈប់ការវាយលុកនៅជួរមុខ ហើយបើអាចធ្វើទៅបាន ត្រូវអនុវត្តការឈប់បាញ់ជាបន្ទាន់»។
លោកបានបន្តថា ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីការពិគ្រោះយោបល់ជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏ដូចជាការពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជំរុញឲ្យមានការអត់ធ្មត់។
ទោះបីជាមានការព្រួយបារម្ភកាលពីមុន អំពីការរៀបចំកិច្ចពិភាក្សានៅចំពេលដែលមានការប្រយុទ្ធគ្នាកំពុងបន្តក៏ដោយ ប៉ុន្តែលោកអាន់វ៉ា បានឲ្យដឹងថា ឥឡូវនេះទាំងទីក្រុងភ្នំពេញ និងទីក្រុងបាងកក បានយល់ព្រមចូលរួមកិច្ចប្រជុំនេះហើយ ដែលនេះគឺជាជំហានវិជ្ជមានមួយសម្របសម្រួលដោយតួនាទីរបស់អាស៊ាន។
លោកបានបន្ថែមថា ភាគីទាំងពីរក៏បានយល់ព្រមជាគោលការណ៍លើការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន ខណៈដែលម៉ាឡេស៊ីនៅតែបន្តការចូលរួមទាំងក្នុងកម្រិតការទូត និងកម្រិតយោធា។
លោកអាន់វ៉ា បានបញ្ជាក់ថា លោកនៅតែមានសុទិដ្ឋិនិយមថា កិច្ចប្រជុំថ្ងៃទី២២ធ្នូ អាចជួយធានាឲ្យមានការបញ្ឈប់អរិភាពជាជំហានដំបូង និងបើកផ្លូវសម្រាប់កិច្ចពិភាក្សាឲ្យបានទូលំទូលាយលើការដោះស្រាយរយៈពេលវែង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


