ព័ត៌មានអន្ដរជាតិ
Reuters ឃើញផ្ទាល់ភ្នែកហើយ! វីរកងទ័ពខ្មែរ ពិតជារងគ្រោះដោយផ្សែងពុលរបស់ថៃ មែន
កាលពីថ្ងៃពុធទី១៧ខែធ្នូឆ្នាំ២០២៥ សារព័ត៌មានល្បីលំដាប់ពិភពលោក Reuters បានរាយការណ៍ច្បាស់ៗអំពីការរងគ្រោះរបស់ទាហានខ្មែរ ដោយសារតែផ្សែងពុលបាញ់ដោយកងទ័ពថៃ ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា ថៃ ពិតជាប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាម ជុំវិញការប្រើប្រាស់វិធីសាស្រ្តឃោរឃៅដែលហាមឃាត់។

ដើម្បីស្វែងរកការពិត Reuters បានចុះទៅដល់មន្ទីរពេទ្យផ្ទាល់ ដើម្បីសម្ភាសជាមួយវីរកងទ័ពខ្មែរ ហើយ Reuters ក៏បានឃើញច្បាស់ផ្ទាល់ភ្នែកអំពីភាពរងគ្រោះរបស់វីរកងទ័ពខ្មែរផងដែរ ដោយមានអ្នកខ្លះត្រូវពាក់ប្រដាប់ជំនួយខ្យល់អុកស៊ីសែនទៀតផង។
សម្រាន្តនៅលើគ្រែពេទ្យក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វីរកងទ័ព គុន យ៉ុង ប្រាប់ទៅ Reuters ថា គាត់ត្រូវបង្ខំចិត្តដកចេញពីជួរមុខព្រោះតែពិបាកដកដង្ហើម ក្រោយថៃបាញ់ផ្សែងពុល។ លោកប្រាប់ថា៖ «ខ្ញុំថប់ដង្ហើមណាស់»។

ចំណែកលោក បង ប៊ុណ្ណារិទ្ធ ដែលជាគ្រូពេទ្យនៅមន្ទីរពេទ្យក្នុងខេត្តបន្ទាយមានជ័យ បាននិយាយថា លោកបានទទួលទាហានប្រហែល ២០ នាក់ កាលពីសប្តាហ៍មុន ដែលមានរោគសញ្ញា វិលមុខ ក្អួត និងពិបាកដកដង្ហើម។
នៅមន្ទីរពេទ្យមួយទៀត ក្នុងស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកគ្រូពេទ្យ ណាក់ វណ្ណី ក៏និយាយថា លោកបានព្យាបាលទាហានចំនួន ២០ នាក់ កាលពីថ្ងៃសៅរ៍ ដែលមានរោគសញ្ញាស្រដៀងគ្នានេះ។

សូមជម្រាបថា ប្រទេសថៃ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមតាំងតែពីខែកក្កដាមកម្ល៉េះ តាមរយៈការប្រើប្រាស់អាវុធគីមី ដោយយន្តហោះថៃបានទម្លាក់ផ្សែងពុលវាយប្រហារមកលើវីរកងទ័ពខ្មែរ។
អាវុធគីមីត្រូវបានហាមឃាត់យ៉ាងដាច់ខាតក្រោមអនុសញ្ញាអាវុធគីមី (CWC) ដែលប្រទេសថៃ និងកម្ពុជា សុទ្ធតែជាភាគី។ ការប្រើប្រាស់អាវុធបែបនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ដ៏ធ្ងន់ធ្ងរបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


