ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិថៃ សារភាពថា កម្ពុជាពិតជាមានសមត្ថភាពបាញ់ទម្លាក់ដ្រូនរបស់ខ្លួនមែន
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានសារភាពថា កងកម្លាំងកម្ពុជាពិតជាអាចបាញ់ទម្លាក់ដ្រូនស៊ើបការណ៍យោធារបស់ថៃមួយគ្រឿងមែន ដោយលោកបានពណ៌នាថាការបាត់បង់នេះជារឿងដែលគួរឲ្យសោកស្តាយ ប៉ុន្តែមិនអាចជៀសផុតបានឡើយ ខណៈដែលភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរកំពុងកើនឡើង។

យោងតាម Thai Enquirer រដ្ឋមន្ត្រីការពារជាតិ លោក Natthaphon Narkphanit បានបញ្ជាក់នាថ្ងៃទី១៩ធ្នូនេះថា យន្តហោះនោះគឺជាដ្រូនស៊ើបការណ៍ប្រភេទ DP-20 ហើយលោកបានទទួលស្គាល់ថា កម្ពុជាមានសមត្ថភាពការពារអាកាសដែលអាចកំណត់គោលដៅលើប្រព័ន្ធបែបនេះបាន។ លោកបានបន្តថា ប្រតិបត្តិការយោធាតែងតែមានការបាត់បង់ដោយជៀសមិនរួច ហើយទ្រព្យសម្បត្តិការពារជាតិត្រូវតែប្រើប្រាស់នៅពេលចាំបាច់។
លោក Natthaphon ក៏បានលើកឡើងផងដែរអំពីការរកឃើញដ្រូននាពេលថ្មីៗនេះ នៅជិតប្លុកបូមប្រេងក្នុងឈូងសមុទ្រថៃ ដែលបង្កឲ្យមានការព្រួយបារម្ភអំពីលទ្ធភាពនៃការគំរាមកំហែង។ លោកបាននិយាយថា ការតាមដានមានភាពស្មុគស្មាញដោយសារចរាចរណ៍ផ្លូវទឹកស៊ីវិលដ៏មមាញឹក រួមទាំងទូកនេសាទដែលប្រើប្រាស់ដ្រូនផងដែរ ហើយការស៊ើបអង្កេតកំពុងបន្តធ្វើឡើង។
លោកបានបន្ថែមថា បញ្ជាត្រូវបានដាក់ទៅកាន់គ្រប់អង្គភាពនៃកងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យរឹតបន្តឹងសន្តិសុខ។ ជាមួយគ្នានេះ ក្រុមហ៊ុនថាមពលរដ្ឋ PTT កំពុងស្វែងរកការអនុម័តដើម្បីដំឡើងប្រព័ន្ធប្រឆាំងដ្រូននៅតាមទីតាំងនានាក្នុងសមុទ្រ ខណៈដែលកងទ័ពអាកាស និងកងទ័ពជើងទឹក បានបង្កើនការត្រួតពិនិត្យ និងការតាមដានយ៉ាងយកចិត្តទុកដាក់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


