ព័ត៌មានអន្ដរជាតិ
តុលាការ ICJ នឹងបើកសវនាការសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងមីយ៉ាន់ម៉ានៅខែក្រោយ
តុលាការកំពូលរបស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃទី១៩ខែធ្នូថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងបើកសវនាការលើសំណុំរឿងដ៏សំខាន់មួយ ដែលចោទប្រកាន់ប្រទេសមីយ៉ាន់ម៉ាពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងក្រុមជនជាតិភាគតិចមូស្លីមរបស់ខ្លួន គឺជនជាតិរ៉ូហ៊ីងយ៉ា ចាប់ពីថ្ងៃទី១២ដល់២៩ខែមករាឆ្នាំ២០២៦។ យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ដំណើរការនេះត្រូវបានគេរំពឹងថានឹងធ្វើជាគំរូដែលអាចប៉ះពាល់ដល់សំណុំរឿងរបស់អាហ្រ្វិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែលជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ព្រោះនេះនឹងក្លាយជាករណីប្រល័យពូជសាសន៍ដំបូងដែល តុលាការ ICJ បានបើកសវនាការរបស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្សរ៍។
នៅក្នុងសប្តាហ៍ដំបូងនៃសវនាការ តំណាងប្រទេស ហ្គាំប៊ី (Gambia) ដែលជាប្រទេសកាន់សាសនាឥស្លាមច្រើនជាងគេនៅអាហ្វ្រិកខាងលិច នឹងរៀបរាប់អំពីករណីរបស់ខ្លួនចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី១៥ ខែមករា។
គាំទ្រដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការឥស្លាម ប្រទេសហ្គាំប៊ី បានប្តឹងសំណុំរឿងនេះនៅ ICJ ក្នុងឆ្នាំ២០១៩ ដោយចោទប្រកាន់មីយ៉ាន់ម៉ាពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។
ប្រទេសមីយ៉ាន់ម៉ា ដែលបានបដិសេធអំពើប្រល័យពូជសាសន៍ អាចតំណាងក្រុមខ្លួនពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមករា។
នៅក្នុងការវិវត្តមិនធម្មតាមួយ តុលាការយុត្តិធម៌អន្តរជាតិ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក (World Court) ក៏បានបែងចែកពេលវេលារយៈពេលបីថ្ងៃសម្រាប់ការស្តាប់សាក្សី។ សវនាការទាំងនេះនឹងត្រូវបិទជាសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយ។
បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សេចក្តីសន្និដ្ឋានរបស់ខ្លួនថា យុទ្ធនាការយោធាកាលឆ្នាំ២០១៧ ដោយប្រទេសមីយ៉ាន់ម៉ា បានរុញច្រានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាង៧៣ម៉ឺននាក់ ទៅក្នុងប្រទេសបង់ក្លាដែសនៅជាប់ព្រំដែន រួមទាំងការប្រព្រឹត្តប្រល័យពូជសាសន៍៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
សន្តិសុខសង្គម២២ ម៉ោង agoនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវឃាត់ខ្លួននារីម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់តាមប្រព័ន្ធតេឡេក្រាម


