ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស បង្ហាញផែនការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាទៅមីយ៉ាន់ម៉ាវិញ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu មេដឹកនាំបណ្ដោះអាសន្នរបស់ប្រទេសបង់ក្លាដែស លោក Muhammad Yunus កាលពីថ្ងៃចន្ទបានប្រកាសពីសំណើចំនួនប្រាំពីរចំណុច ដែលមានបំណងបញ្ចប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា និងធានាការវិលត្រឡប់ប្រកបដោយសុវត្ថិភាពនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១.៣ លាននាក់ដែលបច្ចុប្បន្នកំពុងជ្រកនៅទីក្រុង Cox’s Bazar ប្រទេសបង់ក្លាដែស ។

ថ្លែងនៅក្នុងសន្និសីទអន្តរជាតិលោក Yunus សំណើប្រាំពីរចំណុចរួមមានការវិលត្រឡប់ជនជាតិរ៉ូហ៊ីងយ៉ាប្រកបដោយនិរន្តរភាព ការផ្តល់មូលនិធិគ្រប់គ្រាន់។ ផែនការរបស់គាត់អំពាវនាវឱ្យបញ្ចប់ការវាយប្រហារដោយយោធាមីយ៉ាន់ម៉ា និងកងទ័ព Arakan ការចូលរួមកាន់តែខ្លាំងពីអាស៊ាន និងការអនុវត្តវិធានការតុលាការយុត្តិធម៌អន្តរជាតិដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ក្នុងការប្រារព្ធខួបលើកទីប្រាំបីនៃការជម្លៀសជនជាតិរ៉ូហ៊ីងយ៉ា លោក Yunus បានព្រមានថា វានឹងក្លាយជា «កំហុសជាប្រវត្តិសាស្ត្រ» ក្នុងការពន្យារពេលសកម្មភាពរហូតដល់គ្មានជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine។

ជាមួយគ្នានេះនៅក្នុងសេចក្តីថ្លែងការណ៍រួមនៅក្នុងសន្និសីទអន្តរជាតិ ស្ថានទូតនៃប្រទេសកាណាដា ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀតបានថ្កោលទោសរបបសឹកមីយ៉ាន់ម៉ាចំពោះការបង្កើនអំពើហិង្សា និងបានជំរុញឱ្យមានសិទ្ធិមនុស្សធម៌ជាបន្ទាន់ និងការដោះលែងអ្នកជាប់ឃុំផ្នែកនយោបាយឲ្យមានសេរីភាព៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


