ព័ត៌មានអន្ដរជាតិ
EU យល់ព្រមផ្តល់កម្ចី៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដោយមិនប្រើទ្រព្យបង្កករបស់រុស្ស៊ី
មេដឹកនាំសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាកាលពីថ្ងៃសុក្រទី១៩ខែធ្នូឆ្នាំ២០២៥ ក្នុងការផ្តល់ប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូដល់ប្រទេសអ៊ុយក្រែន ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៦ និង ២០២៧។ នេះគឺជាការសម្រេចចិត្តផ្អាកផែនការប្រើប្រាស់ទ្រព្យសម្បត្តិធនាគារកណ្តាលរបស់រុស្ស៊ីដែលត្រូវបានបង្កកដោយផ្ទាល់ បន្ទាប់ពីមានការជជែកដេញដោលផ្នែកច្បាប់និងនយោបាយអស់រយៈពេលជាច្រើនខែ។

បើតាម BBC បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល សហភាពអឺរ៉ុបនឹងប្រមូលមូលនិធិនេះពីទីផ្សារមូលធន ដោយប្រើប្រាស់ថវិការួមរបស់ខ្លួនជាទ្រព្យបញ្ចាំ។ អ៊ុយក្រែននឹងត្រូវសងប្រាក់កម្ចីដែលគ្មានការប្រាក់នេះវិញ លុះត្រាតែរុស្ស៊ីបង់សំណងសង្គ្រាម ខណៈដែលទ្រព្យសម្បត្តិរុស្ស៊ីប្រហែល២១០ពាន់លានអឺរ៉ូ នឹងនៅតែត្រូវបានបង្កកដដែល។
លោក Petteri Orpo នាយករដ្ឋមន្ត្រីហ្វាំងឡង់ បានមានប្រសាសន៍ថា «នេះគឺជាដំណោះស្រាយដែលអាចទទួលយកបាន ទោះបីមិនមែនជាអ្វីដែលយើងរំពឹងទុកក៏ដោយ» ដោយបន្ថែមថា ការធានាហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែនគឺជាអាទិភាពចម្បង។
ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក António Costa បានលើកឡើងថា ប្លុកនេះបានបំពេញតាមការសន្យារបស់ខ្លួនចំពោះទីក្រុងកៀវ ហើយបានកត់សម្គាល់ថា ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកនឹងនៅតែជាប្រភពបម្រុងដ៏មានសក្តានុពលសម្រាប់ពេលអនាគត។
ប្រាក់កម្ចីនេះ នឹងត្រូវចេញនៅក្រោមយន្តការកិច្ចសហប្រតិបត្តិការពិសេស ដែលអនុញ្ញាតឲ្យរដ្ឋសមាជិកមួយចំនួនមិនចាំបាច់រ៉ាប់រងលើបំណុលហិរញ្ញវត្ថុនេះឡើយ។ ប្រទេសហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆែក បានយល់ព្រមមិនរារាំងកិច្ចព្រមព្រៀង បន្ទាប់ពីមានយន្តការពិសេសនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ដោយហៅវាថាមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ យ៉ាងណាមិញ រុស្ស៊ីបានរិះគន់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ហើយចាត់ទុកថាវាជាសំណើខុសច្បាប់។
សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួននឹងស្វែងរកការរួមចំណែកបន្ថែមពីសម្ព័ន្ធមិត្ត រួមទាំងចក្រភពអង់គ្លេសនិងកាណាដា ដើម្បីបំពេញតម្រូវការមូលនិធិសរុបប្រមាណ១៣៥ពាន់លានអឺរ៉ូរបស់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៦–២៧៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


