ព័ត៌មានអន្ដរជាតិ
អត្រាគាំទ្ររដ្ឋាភិបាល លោកស្រី តាកាអ៊ិឈិ ធ្លាក់ថយ ក្រោយលោកស្រីរំលាយសភា
រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) មើលឃើញថា អត្រានៃការគាំទ្ររបស់លោកស្រីមានការធ្លាក់ចុះមកត្រឹម៦៧ភាគរយ ពី៧៥ភាគរយនៅក្នុងខែធ្នូ។ នេះបើតាមការស្ទង់មតិដែលធ្វើឡើងដោយកាសែត Nikkei និង TV Tokyo រយៈពេលបីថ្ងៃរហូតដល់ថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មានរ៉យទ័រ របាយការណ៍ស្ទង់មតិនោះ បានលើកឡើងថា ប្រជាជនជប៉ុនមិនគាំទ្ររដ្ឋបាលរបស់ លោកស្រី សាណាអេ តាកាអ៊ិឈិ បានកើនឡើងដល់២៦ភាគរយមកពី១៨ភាគរយ នៅក្នុងការស្ទង់មតិដើមខែធ្នូ។
តែយ៉ាងណា ក្នុងចំណោមការស្តង់មតិសរុបចំនួន ៥៦ភាគរយ បាននិយាយថា ពួកគេមិនគិតថា កញ្ចប់ទឹកប្រាក់ជំរុញសេដ្ឋកិច្ច របស់ លោកស្រី សាណាអេ តាកាអ៊ិឈិ ដែលត្រូវបានតាក់តែងឡើង ដើម្បីទប់ស្កាត់ការប៉ះទង្គិចពីការកើនឡើងនៃថ្លៃចំណាយលើការរស់នៅ នឹងមានប្រសិទ្ធភាពនោះទេ ខ្ពស់ជាង៣៨ភាគរយ ដែលមានអ្នកគិតថាវានឹងមានផលវិជ្ជមាន។

មិនតែប៉ុណ្ណោះ លោកស្រី សាណាអេ តាកាអ៊ិឈិ បានប្រកាសឱ្យមានការបោះឆ្នោតក្នុងសភានៅថ្ងៃទី៨ខែកុម្ភៈ ក្នុងការស្វែងរកសន្លឹកឆ្នោតថ្មី ដើម្បីរៀបចំគោលនយោបាយពង្រីកសារពើពន្ធ ដែលជាការផ្លាស់ប្តូរ នាំឱ្យមានការកើនឡើង នៃទិន្នផលក្នុងទីផ្សារ ដែលជាការព្រួយបារម្ភទីផ្សាររបស់ប្រទេសជប៉ុន អាចត្រូវបានបង្ខំឱ្យសងបំណុលបន្ថែម៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


