ព័ត៌មានអន្ដរជាតិ
រុស្ស៊ី សន្យាថា មិនវាយឆ្មក់អ៊ុយក្រែន នៅថ្ងៃបោះឆ្នោតទេ
រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីធានាថា នឹងមិនមានការវាយប្រហារតាមអាកាសក្នុងថ្ងៃបោះឆ្នោតនៅអ៊ុយក្រែនទេ ប្រសិនបើទីក្រុងកៀវសម្រេចចិត្តធ្វើការបោះឆ្នោត នេះបើយោងតាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ TASS កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញថា ទីក្រុងមូស្គូត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាបញ្ឈប់ការវាយប្រហារតាមអាកាសចូលទៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃបោះឆ្នោត ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងនៅទីនោះ។ លោកក៏បានកត់សម្គាល់ផងដែរថា ប្រជាជនអ៊ុយក្រែន ៥-ទៅ១០ លាននាក់ដែលរស់នៅក្នុងប្រទេសរុស្ស៊ី គួរតែមានសិទ្ធិបោះឆ្នោតដូចគ្នាដែរ។
លោក Mikhail Galuzin អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា ជាការពិតណាស់ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ីនៅតែមានសុពលភាព។ ប៉ុន្តែ ដូចដែលខ្ញុំបានកត់សម្គាល់ពីមុនមក មិនទាន់មានការពិភាក្សាអំពីការរៀបចំការបោះឆ្នោតជាក់ស្តែង នៅអ៊ុយក្រែននូវឡើយទេ។
អនុរដ្ឋមន្ត្រីការបរទេសបានរំលឹកឡើងវិញនូវការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ី ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត។ លោកមានប្រសាសន៍ថា «ខ្ញុំចង់ទាញចំណាប់អារម្មណ៍ទៅលើបទពិសោធន៍មួយកាលពីខែមីនា ឆ្នាំ២០២៤ ការបោះឆ្នោតប្រធានាធិបតីត្រូវបានធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី ហើយការិយាល័យបោះឆ្នោតនៅតែបើកនៅក្នុងតំបន់ជិតខ្សែត្រៀមជួរមុខ ទោះបីជាប្រតិបត្តិការយោធាកំពុងបន្តក៏ដោយ។ទីក្រុងកៀវបានព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីរំខានដល់ដំណើរការបោះឆ្នោតនៅក្នុងតំបន់ជួរមុខ ដោយមិនគេចវេះពីការប្រើប្រាស់មធ្យោបាយភេរវកម្ម និងការបំផ្លិចបំផ្លាញឡើយ។ ទោះជាយ៉ាងណា វាបានបង្ហាញថា មិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនទេ» ។
លោកបានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ី នឹងមិនចុះចូលនឹងការអនុវត្តរបស់ទីក្រុងកៀវទេ ហើយនឹងអនុញ្ញាតឲ្យប្រជាជនអ៊ុយក្រែនអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេដែលមានចែងក្នុងរដ្ឋធម្មនុញ្ញយ៉ាងពេញលេញ និងកំណត់ដោយឯករាជ្យនូវការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសរបស់ពួកគេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អាមេរិកជំរុញឱ្យអ៊ុយក្រែន រៀបចំការបោះឆ្នោតជាតិលឿនបំផុត តាមដែលអាចធ្វើបាន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


