ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន បន្តចាក់វ៉ាក់សាំង AstraZeneca ដល់ប្រជាពលរដ្ឋអាយុក្រោម ៦០ ឆ្នាំ ក្រោយផ្អាកពាក់ព័ន្ធករណីដុំកំណកឈាម
មន្ត្រីសុខាភិបាលហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសហ្វីលីពីននឹងចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca ដល់ប្រជាជនដែលមានអាយុក្រោម ៦០ ឆ្នាំ បន្ទាប់ពីផ្អាកជាបណ្តោះអាសន្នពាក់ព័ន្ធរបាយការណ៍នៃការកកឈាមដ៏កម្រលើអ្នកចាក់វ័យក្មេងនៅឯបរទេស ។
យោងតាមសម្តីរបស់លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់សន្និសីទសារព័ត៌មានមួយថា “អត្ថប្រយោជន៍របស់វ៉ាក់សាំងនេះគឺមានលើសហានិភ័យ ។ មានតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលមានផលប៉ះពាល់អាក្រក់ចំពោះវ៉ាក់សាំង AstraZeneca” ។
លោកស្រី Vergeire បានបន្ថែមទៀតថា អាជ្ញាធរសុខាភិបាលនឹងចេញសេចក្តីណែនាំដើម្បីដាក់បញ្ចូលការប្រុងប្រយ័ត្នផ្សេងៗគ្នាលើការប្រើប្រាស់ថ្នាំ AstraZeneca ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមិនទាន់បានកត់ត្រាករណីកំណកឈាមថាជាផលរំខាននៅឡើយទេ ខណៈប្រទេសនេះបានផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សម្រាប់ប្រជាពលរដ្ឋអាយុក្រោម ៦០ ឆ្នាំកាលពីថ្ងៃទី ៨ ខែមេសា ។
ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៥២៥,៦០០ ដូសតាមរយៈមជ្ឈមណ្ឌល COVAX ។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា វ៉ាក់សាំងច្រើនជាង ៩០០,០០០ ដូសទៀតនឹងត្រូវដឹកជញ្ជូនមកដល់នៅខែឧសភា ឬមិថុនា ហើយបានកត់ត្រាអ្នកចាក់វ៉ាក់សាំងតិចជាង ១.៥ លាននាក់ក្នុងនោះ ៨៦ ភាគរយចាក់ដូសដំបូង ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៩៤៥,៧៤៥ ករណី និងមានអ្នកស្លាប់ចំនួន ១៦,០៤៨ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ដំណឹងល្អ! អ្នកវិទ្យាសាស្ត្ររកឃើញតម្រុយមួយចំនួនទាក់ទងនឹងករណីកកឈាមនៃវ៉ាក់សាំង AstraZeneca
ចុចអាន ៖ ប្រទេសមួយចំនួនដាក់កំហិតប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្រោយមានករណីកកឈាមដ៏កម្រ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស