Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ហ្សេលេនស្គី ប្រកាស​សុំជួបជាមួយ​ត្រាំ​​ ជុំវិញ​កិច្ចព្រមព្រៀង​​ដ៏ចម្រូងចម្រាស​

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយ​ក្រែន ​លោក​ វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ប្រជុំ​ជា​មួយ​ លោក ដូ ណាល់​ត្រាំ ដើម្បី​ដោះ​ស្រាយ​​បញ្ហាចាក់​ស្រេះ​​មួយ​ចំនួន​​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នា​ពេល​អនាគត​ជា​មួយ​រុស្ស៊ី និង​ការ​គ្រប់​គ្រង​ដែន​​ដីរបស់​ខ្លួន​ បន្ទាប់​ពីមាន​កិច្ចចរចាចុង​ក្រោយ​បំផុត​រវាង​សហរដ្ឋអាមេរិក និងអ៊ុយក្រែន។ បើតាម​ការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ Reuters

ក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ដែល​បាន​លើក​ឡើងកាល​ពី​ថ្ងៃ​អង្គារ​​ក្នុង​ការិល័យ​របស់ខ្លួន ​​លោក​ ហ្សេលេនស្គី បាន​និយាយ​ថា ​គណៈប្រតិភូអ៊ុយក្រែន និង​សហរដ្ឋ​អាមេរិក​កាន់​តែ​​ខិត​​ជិត​នៃ​ការ​បញ្ចប់​ផែន​ការ ២០ចំណុច​នៅ​ក្នុង​កិច្ច​ពិភាក្សា​នៅ​ក្នុង​សប្តាហ៍កន្លង​ទៅ​​នៅ​ទីក្រុង​ឆ្នេរសមុទ្រ Miami របស់​សហរដ្ឋអាមេរិក​។

លោក ហ្សេលេនស្គី បាននិយាយថា៖«ទាំង​នេះ​គឺជា​ឯកសារ​​ក្រប​ខ័ណ្ឌមួយ​​ វាជា​ឯក​សារ​មូលដ្ឋាន​ស្តី​ពី​ការ​បញ្ចប់​សង្រ្គាម​ និង​ជា​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​ពួក​យើង​ទាំង​អស់​គ្នា​ រួម​មាន​​អាមេរិក អឺរ៉ុប និងរុស្ស៊ី»។

លោកបន្ត​ទៀត​ថា​៖«ពួក​យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ចួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​សហរដ្ឋអាមេរិក​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដ៏​តាន​តឹង​នេះ​។ បញ្ហា​​រឿង​​​ទឹក​​ដី​​​ត្រូវ​​តែ​​ជជែក​ជាមួយ​ថ្នាក់​ដឹក​នាំ​កំពូលៗ​​»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ ណាល់ត្រាំ​បាន​និយាយ​យូរ​មក​ហើយ​ថា​ខ្លួន​ពិត​ជា​ចង់​បញ្ចប់​សង្រ្គាម​ដ៏​សាហាវ​ខ្លាំង​ក្លា​បំផុត​របស់​អឺ​រ៉ុប ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរមក​ម្ល៉េះ​ ប៉ុន្តែ​​រហូត​​មក​​ដល់​​ពេល​នេះ​លោកនៅ​តែ​​មិន​ទាន់​ទទួល​បាន​ការយោគយល់​ពី​ភាគី​ទាំង​សង​ខាងណានៅ​​ឡើយ។

ទី​ក្រុងកៀវ​បាន​នឹង​កំពុង​ស្នើសុំ​ឱ្យ​លើ​ទី​ក្រុង​វ៉ាស៊ីន​តោនកែប្រែ​​ផែនការសន្តិ​ភាពខ្លះ​ៗ ដែល​មាន​នៅ​ក្នុង​សេចក្តី​​ព្រាង​ ​បាន​បង្ហាញ​​កាល​​ពី​ខែ​មុន ​នូវ​ការទាមទារ​សំខាន់ៗ​របស់​ទីក្រុង​មូស្គូ ជំរិញ​​ឱ្យ​អ៊ុយ​ក្រែន​លះបង់​ទឹកដី​បន្ថែម​ បោះ​បង់​សម្ព័ន្ធ​ភាព​យោធានា​ពេល​អនាគត និង​​ទទួល​យក​​ការ​​រារាំងពីរុស្ស៊ី​លើ​កង​​កម្លាំង​​របស់​​ខ្លួន។

ទី​ក្រុង​កៀវ​និយាយ​ថា វា​នឹង​ធ្វើ​ឱ្យ​យើង​គ្មាន​អ្វី​​ដើម្បីការ​ពារ​​ប្រឆាំង​នឹងការ​វាយ​ប្រហារ​នា​ពេល​អនាគត​ដោយ​រុស្ស៊ីទេ​ ដែលការ​​​ឈ្លាន​ពានបាន​កើត​ឡើង​​​ក្នុង​ឆ្នាំ២០១៤ ម្តង​និង​ថ្មីៗ​​នេះ​ទៀត​ក្នុង​ទ្រង់​ទ្រាយ​ធំ​នៅ​ឆ្នាំ២០២២។​

លោក បាន​និយាយថា៖ «ប្រសិនបើតំបន់ទាំងអស់ត្រូវបានរួមបញ្ចូល ប្រសិន​បើ​យើង​នៅ​កន្លែង​ណាមួយ​ដែល​យើង​កំពុង​តាំង​លំនៅ​ យើង​នឹង​​ឈានដល់​កិច្ច​​ព្រមព្រៀង​មួយ​។ ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​យល់​ព្រមរក្សា​កន្លែង​ដែល​យើង​តាំង​លំនៅ​ទេ​ វាមាន​ជម្រើស​ពីរ ទីមួយ​សង្រ្គាមនៅ​​តែបន្ត ហើយ​ទី​ពីរ​វានឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​យើង​ទាំង​ពីរ​យ៉ាង​ធ្ងន់​ធ្ងរ»។ ​

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម