ព័ត៌មានអន្ដរជាតិ
សារព័ត៌មានធំៗនៅឥណ្ឌាផ្សាយដូចទឹកបាក់ទំនប់ បកស្បែកមុខនៃអំពើយង់ឃ្នងរបស់ថៃ ក្រោយបំផ្លាញរូបព្រះវិស្ណុ
សារព័ត៌មានសំខាន់ៗទាំងសារព៌មានអនឡាញ និងប៉ុស្តិ៍ទូរទស្សន៍ នៅប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយដូចទឹកបាក់ទំនប់ ដោយការបង្ហាញពីអំពើយង់ឃ្នងរបស់ថៃ ដែលបំផ្លាញរូបព្រះវិស្ណូដែលតំណាងឲ្យហិណ្ឌូសាសនា ឬព្រហ្មញ្ញសាសនា ដែលមានការគោរពច្រើនបំផុតក្នុងប្រទេសឥណ្ឌា។

ការចេញផ្សាយរបស់ពួកគេយ៉ាងភ្លូកទឹកភ្លូកដីនៅថ្ងៃព្រហស្បតិ៍ទី២៤ខែធ្នូនេះ គឺក្រោយ១ថ្ងៃបន្ទាប់ពីប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា ដែលបានសំដែងការមិនពេញចិត្តចំពោះទង្វើយង់ឃ្នងរបស់យោធាថៃ ដោយចាត់ទុកការបំផ្លាញរូបព្រះវិស្ណុនោះ ជាសកម្មភាពមិនគោរពដែលធ្វើឈឺចាប់ដល់សាវកនៅជុំវិពិភពលោក។
ទូរទស្សន៍ឥណ្ឌា Zee News English មិនត្រឹមតែចុះផ្សាយរៀបរាប់អំពើយង់ឃ្នងរបស់ទាហានថៃបំផ្លាញរូបសំណាកព្រះវិស្ណុទេ ប៉ុន្តែថែមទាំងបានរៀបរាប់សកម្មភាពរបស់យោធាថៃប្រើយន្តហោះទម្លាក់គ្រាប់បែកបំផ្លាញទីតាំងផ្សេងៗ មានបំផ្លាញប្រាង្គប្រាសាទ អគារនានានៅតាមព្រំដែនទៀតផង។
ចំណងជើងវីដេអូរបស់សារព័ត៌មាននេះ បានសរសេរថា ថៃកម្ទេចរូបបដិមាព្រះវិស្ណុជាម្ចាស់ក្នុងប្រទេសកម្ពុជា ឲ្យដួលបាក់ដោយគ្រឿងចក្រ, ឥណ្ឌាខឹង។
សារព័ត៌មានសំខាន់ៗដទៃទៀតរបស់ឥណ្ឌាដែលបានចេញផ្សាយ រួមមាន៖ times of india, bhaskarenglish.in, wionews.com, hindustantimes.com, newindianexpress.com, economictimes.indiatimes.com, news.abplive.com, pragativadi.com, www.theweek.in, www.ndtv.com, indiawest.com, myind.net…និងជាច្រើនទៀត។
ក្រៅពីប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសឥណ្ឌា បណ្តាញផ្សព្វផ្សាយនៅប្រទេសផ្សេងៗទៀតក៏បានតាមដាននិងចុះផ្សាយអំពើយង់ឃ្នង ឃោរឃៅរបស់យោធាថៃនេះដែរ។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយរំលេចថា រូបសំណាកនោះសង់នៅក្នុងទឹកដីកម្ពុជាចម្ងាយ៤០០ម៉ែត្រពីបន្ទាត់ព្រំដែនដោយផ្អែកតាម Google Map។ ព័ត៌មាននេះក៏ត្រូវបានផ្សាយបន្តដោយសារព័ត៌មាន The Straits Times ដ៏ល្បីរបស់ប្រទេសសិង្ហបុរី។
ទីភ្នាក់ងារព័ត៌មានបែឡារុស mint ក៏បានចេញផ្សាយអំពីអំពើអាក្រក់របស់យោធាថៃក្នុងការបំផ្លាញរូបព្រះវិស្ណុនេះដែរ។
ប្រទេសឥណ្ឌាដែលមានប្រជាជនជាង១០០០លាននាក់ ហើយក្នុងនោះ ប្រជាជនឥណ្ឌាប្រមាណ១០០០លាននាក់គោរពជឿលើសាសនាហិណ្ឌូ ដែលទង្វើរបស់ថៃនឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសថៃយ៉ាងធ្ងន់ធ្ងរទៅថ្ងៃអនាគត៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


