ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលគ្រោងចាយប្រាក់១១០ប៊ីលានដុល្លារឈានទៅផលិតសព្វារុធដោយខ្លួនឯង
នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានលើកឡើងពីការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយគឺអ៊ីស្រាអែលចង់បំបែកកំណត់ត្រាថ្មីដោយមិនពឹងផ្អែកសព្វាវុធបរទេស និងមានភាពឯករាជ្យលើយោធាខ្លួនឯង ហើយរដ្ឋយូដាមួយនេះនឹងវិនិយោគលុយចំនួន១១០ប៊ីលានដុល្លាដើម្បីផលិតអាវុធដោយខ្លួនឯង ដោយមិនឱ្យលើសពី១០ឆ្នាំខាងមុខ។

យោងតាមលោក Benjamin Netanyahu ចំនួនវិនិយោគនេះគឺមានតម្លៃខ្ពស់ខ្លាំងណាស់ ដែលមានទំហំទឹកប្រាក់ ៣៥០ ប៊ីលានដុល្លាសេក [shekels] ឬ ស្មើ ១១០ប៊ីលានដុល្លារក្នុងរយៈពេលដប់ឆ្នាំ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយពីមូលដ្ឋានទ័ពអាកាសមួយនៅភាគខាងត្បូងនៃប្រទេសថា៖ «ច្បាស់ណាស់នឹងមានគោលបំណងដើម្បីកសាងឧស្សាហកម្មអាវុធគ្រប់គ្រាន់ដោយខ្លួនឯង» ជាការរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់លោកនៅទីក្រុងហ្សេរុយសាឡឹម។
នាយករដ្ឋមន្ត្រីបានប្រកាសថា៖ «យើងប្រាថ្នាចង់ឱ្យមានអាវុធរបស់យើងផលិតខ្លួនឯងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅក្នុងប្រទេសអ៊ីស្រាអែល។ ហើយវារួមបញ្ចូលទាំងកន្លែងផលិតយន្តហោះមួយចំនួនដែរ។ យើងចង់កាត់បន្ថយការពឹងផ្អែកលើប្រទេសណាមួយ សូម្បីតែប្រទេសជាមិត្តរបស់យើងក៏ដោយ»។
អ្នកកាសែតឱ្យដឹងទៀតថា នេះជាការនិយាយប្រយោលដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់ឃ្លាំងអាវុធមួយភាគធំរបស់អ៊ីស្រាអែល ប៉ុន្តែក៏សំដៅលើដៃគូអឺរ៉ុបផ្សេងទៀតរបស់ខ្លួនផងដែរ ដែលបានដាក់កម្រិតនៃការបញ្ជូនអាវុធរបស់ពួកគេមកឱ្យអ៊ីស្រាអែល ដោយសារតែសង្រ្គាមដ៏រ៉ាំរៃនៅហ្គាហ្សា។
បន្ទាប់ពីពីរឆ្នាំនៃជម្លោះដែលមិនមានការអន្តរាគមន៍ពីខាងណា ប្រឆាំងនឹងក្រុមហាម៉ាស ហេសបូឡាហ៍[ Hezbollah] និងសង្រ្គាមរយៈពេល ១២ថ្ងៃ ប្រឆាំងនឹងអ៊ីរ៉ង់កាលពីខែមិថុនាកន្លងទៅ អ៊ីស្រាអែលកំពុងរៀនពីភាពងាយរងគ្រោះផ្នែកដឹកជញ្ជូនរបស់ខ្លួន។
សម្រាប់លោក Benjamin Netanyahu បានអះអាងថា៖ «សន្តិភាពត្រូវបានបង្កើតឡើងដោយអ្នកខ្លាំងប៉ុណ្ណោះ»៕
ប្រែសម្រួលដោយ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


