ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ថា បទឈប់បាញ់កម្ពុជា-ថៃ ជាក្តីសង្ឃឹមនិងជំរុញភាគីទាំងពីរបន្តចរចាគ្នា
ក្រោយបទឈប់បាញ់រវាងប្រទេសថៃនិងកម្ពុជាចូលជាធរមាន ប៉ុន្មានម៉ោង រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានចាត់ទុក បទឈប់បាញ់នោះ ជាក្តីសង្ឃឹម បន្ទាប់ពីការប្រយុទ្ធគ្នាលើកទី២រយៈពេល៣សប្តាហ៍ក្នុងឆ្នាំ២០២៥ ដែលមានអន្តរជាតិអន្តរាគមន៍យ៉ាងច្រើនឲ្យភាគីទាំងពីរងាកទៅរកការចរចាការទូត។

លោកបណ្ឌិត Johann Wadephul រដ្ឋមន្ត្រីការបរទេសសហព័ន្ធអាល្លឺម៉ង់លើបណ្តាញសង្គម X ថា៖«បទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជាផ្តល់ក្តីសង្ឃឹម។ បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍ វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិសុខ និងស្ថិរភាព ជាពិសេសសម្រាប់ជនភៀសខ្លួនក្នុងស្រុក។ ឥឡូវនេះ វាជារឿងសំខាន់ដែលភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះជាប់លាប់»។
កម្ពុជានិងប្រទេសថៃក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បានសម្រេចនូវបទឈប់បាញ់បន្ទាន់មួយកាលថ្ងៃទី២៧ បន្ទាប់ពីការចរចាដ៏តានតឹងរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅអស់រយៈពេល៣ថ្ងៃ។
បទឈប់បាញ់ដែលដាក់ឲ្យសាកល្បងរយៈពេល៧២ម៉ោងចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ខែធ្នូ គឺជាការបើកផ្លូវសម្រាប់ការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូ ដែលប្រមុខរដ្ឋាភិបាលនៃភាគីទាំងពីរបានចុះហត្ថលេខា ក្រោមវត្តមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង អ្នកសម្របសម្រួលរបស់ប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ក៏មិនខុសពីមហាអំណាចផ្សេងៗមានសហរដ្ឋអាមេរិក ចិន បារាំង អង់គ្លេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានអាស៊ាន និងក្រុមសង្កេតការណ៍។
លោកបណ្ឌិត Johann Wadephul បានលើកឡើងថា៖«តួនាទីរបស់ពួកគេនៅតែមានសារៈសំខាន់ក្នុងការទប់ស្កាត់ការកើតឡើងវិញនៃអំពើហិង្សា។ កិច្ចព្រមព្រៀងបទឈប់បាញ់អាចជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែង ដើម្បីសម្រេចបាននូវគោលដៅនេះ ការសន្ទនាត្រូវតែបន្ត»៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


