Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា លុបជើងហោះហើរជាង ១០០ ដោយសារចុះអ័ព្ទខ្លាំង

បានផុស

នៅ

យ៉ាងហោចណាស់មានជើងហោះហើរចំនួន ១២៨ លុបចោល និងប្រហែល ២០០ ត្រូវពន្យារពេលនៅអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi នៃទីក្រុងដេលី ដោយសារតែអ័ព្ទក្រាស់បានគ្របដណ្ដប់លើផ្នែកខ្លះនៃភាគខាងជើងប្រទេសឥណ្ឌា។ នេះបើយោងតាមសារព័ត៌មាន indiatimes ចុះផ្សាយនាថ្ងៃទី២៩ ធ្នូឆ្នាំ២០២៥។

ជើងហោះហើរត្រូវបានលុបចោល និងពន្យារពេលនៅអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi បន្ទាប់ពីអ័ព្ទក្រាស់( រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអាកាសចរណ៍ IndiGo បានចេញសេចក្តីជូនដំណឹងកាលពីព្រឹកថ្ងៃចន្ទថា «អ័ព្ទនៅតែបន្តកើតមាននៅទូទាំងទីក្រុងដេលី និងអាកាសយានដ្ឋានជាច្រើននៅភាគខាងជើងប្រទេសឥណ្ឌា។ ភាពមើលឃើញនៅតែថយចុះ ហើយជាលទ្ធផល ជើងហោះហើរបច្ចុប្បន្នមានល្បឿនយឺតជាងធម្មតា ដោយមានការពន្យារពេលខ្លះៗ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការចេញដំណើរចំនួន ៦៤ និងការមកដល់ចំនួន ៦៤ ក៏ត្រូវលុបចោលនៅទីក្រុងដេលីដូចគ្នា ហើយជើងហោះហើរមួយចំនួននៅទីក្រុងដេលី បានបង្វែរទៅកាន់អាកាសយានដ្ឋានផ្សេងទៀត។ ក្នុងនោះដែរ សេវាកម្មរថភ្លើងបានរងផលប៉ះពាល់ផងដែរ ដោយសារតែភាពមើលឃើញមិនល្អនៅក្នុងតំបន់ ធ្វើឲ្យអ្នកដំណើរមានការខកចិត្តនៅស្ថានីយ៍រថភ្លើង។

ផ្សែងអ័ព្ទក្រាស់មួយស្រទាប់ ចំពេលសីតុណ្ហភាពរដូវរងាធ្លាក់ចុះនៅថ្ងៃនេះ បានធ្វើឲ្យរដ្ឋធានីឥណ្ឌាមានការថប់ដង្ហើម។ ទីក្រុងនេះមានបញ្ហាបំពុលបរិស្ថានជាប់លាប់ ដោយសន្ទស្សន៍គុណភាពខ្យល់ (AQI) ដែលវាស់កម្រិតភាគល្អិត PM2.5 ត្រូវគេរាយការណ៍ថា មានច្រើនជាង ៤០០ នៅថ្ងៃនេះ ខ្ពស់ជាងកម្រិតដែលបានណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ដល់ទៅ ៦០ ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ឥណ្ឌា ត្រៀមខ្លួនដឹកនាំ BRICS ចំពេលមានសម្ពាធពីសហរដ្ឋអាមេរិក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម