ព័ត៌មានជាតិ
បទឈប់បាញ់សង្ឃឹមបន្តដំណើរ ក្រោយថៃដោះលែងយោធិន១៨រូប
ឯកអគ្គរដ្ឋទូតនៃបណ្តាអង្គទូតបរទេសនានា បានសំដែងសុទិដ្ឋិនិយមថា បទឈប់បាញ់រវាងកម្ពុជានិងថៃនឹងមានភាពរឹងមាំ ក្រោយរដ្ឋាភិបាលថៃសម្រេចដោះលែងយោធិនកម្ពុជាទាំង១៨រូប ក្រោយការចរចានៅប្រទេសចិនដែលគេមើលឃើញថា ចិនបានប្រើប្រាស់វិធីសាស្រ្តការទូតទន់ភ្លន់ដើម្បីឲ្យភាគីថៃងាកទៅអនុវត្តកិច្ចព្រមព្រៀងកូឡាឡាំពួ និងយន្តការដំណោះស្រាយអាស៊ាន។

យោធិនកម្ពុជាទាំង១៨រូបដែលថៃចាប់ដោយខុសច្បាប់កាលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥ ក្រោយការប្រយុទ្ធគ្នារយៈពេល៥យប់និង៥ថ្ងៃ និង ក្រោយពេលបទឈប់បាញ់ចូលជាធរមានរយៈពេល៧ម៉ោង ត្រូវបានភាគីថៃចាប់ឃុំខ្លួនអស់រយៈពេល១៥៥ថ្ងៃ និងត្រូវដោះលែងវិញនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ ក្រោមការចរចាការទូតដ៏ស្វិតស្វាញ និងការអន្តរាគមន៍ជាច្រើនពីប្រទេសមហាអំណាចសហរដ្ឋអាមេរិក និង ចិន។
ស្ថានទូតដែលបានចេញសារអបអរសាទរក្រោយការដោះលែងយោធិនទាំង១៨រូបនោះ រួមមានៈ ស្ថានទូតអង់គ្លេស ស្ថានទូតអូស្រាលី ស្ថានទូតជប៉ុន និង ស្ថាប័នអន្តរជាតិ មាន សហភាពអឺរ៉ុបប្រចាំកម្ពុជា និង គណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC) ជាដើម។
ជាការកត់សម្គាល់ ឯកអគ្គរាជទូត និងរដ្ឋទូតនានា បានស្វាគមន៍ចំពោះដំណើរការវិវត្តន៍ចុងក្រោយប្រកបដោយភាពវិជ្ជមាន ហើយចាត់ទុកថា បទឈប់បាញ់នឹងដំណើរការទៅមុខដ៏រឹងមាំ។ ប្រទេសថៃនិងកម្ពុជា បានយល់ព្រមលើបទឈប់បាញ់លើកទី១នៅថ្ងៃទី២៨ខែកក្កដា ប៉ុន្តែថៃបរាជ័យក្នុងការអនុវត្ត និងបទឈប់បាញ់លើកទី២នៅថ្ងៃទី២៧ខែធ្នូ បន្ទាប់ពីមហាយក្សចិនចូលអន្តរាគមន៍តាមមធ្យោបាយការទូត។
ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ បានសរសេរថា៖«ខ្ញុំសូមស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង១៨នាក់។ ខ្ញុំសង្ឃឹមថា បទឈប់បាញ់នឹងត្រូវបានរក្សា ហើយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នា រីករាយឆ្នាំថ្មី!»។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា លោក Stefan Messerer បានបង្ហោះសារអបអរសាទរនៅថ្ងៃទី៣១ខែធ្នូនេះថា៖«ខ្ញុំសូមស្វាគមន៍ការដោះលែងយោធិន១៨រូប។ នេះជាជំហានរីកចម្រើនសំដៅទៅរកបទឈប់បាញ់រឹងមាំ។ ការវិវត្តន៍រីកចម្រើននេះបង្ហាញនូវការផ្លាស់ប្តូរវិជ្ជមាននិងបង្កើតឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញ។ អាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តពេញលេញដើម្បីគាំទ្រការសន្ទនាដោយសន្តិភាពនិងស្ថិរភាពរយៈពេលវែង»។
ការចរចាការទូតចុងក្រោយរវាងភាគីជម្លោះកម្ពុជានិងថៃ បានធ្វើឡើងនៅខេត្តយូណានភាគីនីរតីប្រទេសចិន ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ជាអ្នកសម្របសម្រួលផ្ទាល់។ ក្នុងការចរចានោះ កម្ពុជា និងថៃ បានឯកភាពគ្នាលើ៥ទិដ្ឋភាព រួមមាន ទី១) បង្កើនការទំនាក់ទំនងបន្ថែមទៀត, ធ្វើឲ្យការរយោគយល់គ្នាស៊ីជម្រៅជាងមុន, ពង្រឹងស្ថានភាពបទឈប់បាញ់ជាបណ្តើរៗ, ទី២) ស្តារការផ្លាស់ប្តូរគ្នាទៅវិញទៅមក ទី៣) កសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ទី៤) សម្រេចបានការផ្លាស់ប្តូរទំនាក់ទំនង និងទី៥) រក្សាសន្តិភាពក្នុងតំបន់។
រ៉ាន់ រើយ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


