ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសចាប់បានប្រធានាធិបតី វ៉េណេស៊ុយអេឡា និងភរិយា រួចបញ្ជូនចេញពីប្រទេសតាមយន្តហោះ
តាមរយៈបណ្តាញសង្គម Truth Social បង្ហោះនៅថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា លោកចាប់ខ្លួនប្រធានាធិបតី វ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់គាត់បានហើយ។

លោកត្រាំសរសេរថា៖ «សហរដ្ឋអាមេរិក បានទទួលជោគជ័យក្នុងការបើកការវាយប្រហារទ្រង់ទ្រាយធំលើវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ គឺប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ដែលរូបលោក រួមជាមួយភរិយា ត្រូវបានចាប់ខ្លួន និងបញ្ជូនចេញពីប្រទេសតាមយន្តហោះ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយសហការជាមួយស្ថាប័នអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក»។
មុននេះលោកត្រាំ បានបញ្ជាឲ្យកងទ័ពអាមេរិក បើកការវាយប្រហារវ៉េណេស៊ុយអេឡា បង្កឲ្យមានការផ្ទុះធំៗនៅក្នុងរដ្ឋធានីការ៉ាកាស និងច្រើនកន្លែងទៀត រួមទាំងផ្ទុះនៅមូលដ្ឋានយោធាផងដែរ។
ប្រតិបត្តិការនេះកើតឡើង បន្ទាប់ពីរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធលើលោកម៉ាឌូរ៉ូ ជាច្រើនសប្តាហ៍មកហើយ ដោយចោទប្រកាន់ថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា នៅពីក្រោយលំហូរនៃការជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋ ដែលជ្រៀតចូលក្នុងទឹកដីអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


