ព័ត៌មានអន្ដរជាតិ
វៀតណាមបារម្ភពីការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡារបស់អាមេរិក និងស្នើឱ្យគ្រប់ភាគីអត់ធ្មត់
វៀតណាមបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅវេណេស៊ុយអេឡា ក្រោមសហរដ្ឋអាមេរិកវាយប្រហាររដ្ឋធានី និងចាប់ខ្លួនមេដឹកនាំ លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) របស់ប្រទេសអាមេរិកឡាទីនមួយនេះ ហើយបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អត់ធ្មត់ និងដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយផ្អែកលើច្បាប់អន្តរជាតិ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Vietnamnet។

ថ្លែងទៅកាន់អ្នកសារព័ត៌មានអំពីជំហររបស់វៀតណាមជុំវិញហេតុការណ៍នៅវ៉េណេស៊ុយអេឡា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានថ្លែងយ៉ាងដូច្នេះថា៖ «វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តចុងក្រោយបំផុតនៅវេណេស៊ុយអេឡា»។
វៀតណាមបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍នៃអធិបតេយ្យភាពជាតិ ការមិនប្រើប្រាស់កម្លាំង និងការជៀសវាងការគំរាមកំហែងដោយកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។
អ្នកនាំពាក្យរូបដដែលបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យអត់ធ្មត់ ចូលរួមសន្ទនា និងដោះស្រាយជម្លោះ និងភាពខុសគ្នាដោយផ្អែកលើច្បាប់អន្តរជាតិ។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងទូទាំងពិភពលោក។

គួររំឭកថា កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងអាមេរិកបានចាប់ខ្លួនឃុំខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក ប៉ុន្មានម៉ោងក្រោយវាយប្រហាររដ្ឋធានីការ៉ាកាស និងខេត្តមួយចំនួនរបស់វ៉េណេស៊ុយអេឡា។ មុនពេលប្រកាសចាប់ខ្លួនលោក ម៉ាឌូរ៉ូ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទូទាំងប្រទេស។
ក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតី ត្រាំ បានថ្លែងថា៖ «យើងនឹងគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡារហូតដល់ការផ្ទេរអំណាចប្រកបដោយសុវត្ថិភាព សមស្រប និងប្រុងប្រយ័ត្ន អាចកើតឡើង។ ទីក្រុងវ៉ាស៊ីនតោននឹងកំណត់ថាពេលណាត្រូវប្រគល់ការគ្រប់គ្រងទៅឱ្យប្រទេសវេណេស៊ុយអេឡាវិញ»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


