ព័ត៌មានអន្ដរជាតិ
ចិន ជំរុញឲ្យអាមេរិក ដោះលែងលោកម៉ាឌូរ៉ូ និងភរិយា ជាបន្ទាន់
ប្រទេសចិនបានបង្ហាញក្តីបារម្ភជាពន់ពេកចំពោះស្ថានការណ៍នៅប្រទេសវ៉េណេស៊ុយអេឡា ដោយជំរុញឲ្យសហរដ្ឋអាមេរិក ដោះលែងលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់គាត់ ជាបន្ទាន់។

ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦ ដោយលើកឡើងថា៖ «ចិនសូមជំរុញឲ្យសហរដ្ឋអាមេរិកដោះលែងលោក ម៉ាឌូរ៉ូ និងភរិយាជាបន្ទាន់ ហើយបញ្ឈប់រាល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡា»។
ទន្ទឹមនោះ ទីក្រុងប៉េកាំង ទាមទារឲ្យសហរដ្ឋអាមេរិក ធានានូវសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ម៉ាឌូរ៉ូ និងភរិយាឈ្មោះ ស៊ីលីយ៉ា ផ្លូរ៉េស។ ក្រសួងបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយបញ្ហា តាមរយៈការចរចាដោយសន្តិវិធី។

មុននេះ ចិនបាននិយាយរួចហើយថា ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកទៅលើប្រទេសវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។
ចិន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋអធិបតេយ្យ និងសកម្មភាពប្រឆាំងនឹងប្រធានាធិបតីរបស់រដ្ឋនោះ ។ ទង្វើអនុត្តរភាពបែបនេះរបស់អាមេរិកបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា ហើយគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅអាមេរិកឡាទីន និងតំបន់ការីប៊ីន។

សូមជម្រាបជាថ្មី សហរដ្ឋអាមេរិក បើកការវាយប្រហាររដ្ឋធានីការ៉ាកាស ទាំងកណ្តាលអាធ្រាត្រ ហើយចាប់ខ្លួនលោកម៉ាឌូរ៉ូនិងភរិយា ទាំងដែលកំពុងគេងលង់លក់។
លោកត្រាំចោទថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា ជាមេគ្រឿងញៀន បើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងក្រុមភេរវកម្ម ចូលទៅក្នុងទឹកដីអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


