ព័ត៌មានអន្ដរជាតិ
លោកត្រាំ ព្រមានថាអាចចាត់ការ កូឡុំប៊ី និងម៉ិកស៊ិក បន្ទាប់ពីការចាប់ខ្លួនលោកម៉ាឌូរ៉ូ
លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ប្រទេសកូឡុំប៊ី និងម៉ិកស៊ិក ក៏អាចប្រឈមនឹងសកម្មភាពយោធាដូចវ៉េណេស៊ុយអេឡាផងដែរ បើពួកគេបរាជ័យក្នុងការទប់ស្កាត់លំហូរគ្រឿងញៀនខុសច្បាប់ចូលទៅកាន់ទឹកដីអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាចន្ទទី៥ខែមករាឆ្នាំ២០២៦។

ការព្រមាននេះបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រតិបត្តិការយោធាអាមេរិកដ៏អស្ចារ្យមួយដែលមានឈ្មោះថា «Operation Absolute Resolve» បានឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ និងភរិយា លោកស្រី Cilia Flores ក្នុងទីក្រុងការ៉ាកាស កាលពីថ្ងៃសៅរ៍។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One លោកត្រាំ បានប្រាប់ថា «ប្រតិបត្តិការកូឡុំប៊ី (Operation Colombia) ស្តាប់ទៅហាក់ដូចជាល្អសម្រាប់ខ្ញុំ»។ លោកបានបន្ថែមថា ចំណែកឯប្រទេសគុយបា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់វ៉េណេស៊ុយអេឡា «មើលទៅហាក់ដូចជាជិតដួលរលំ» ដោយខ្លួនឯង ដោយមិនចាំបាច់ប្រើកម្លាំងយោធាអាមេរិកផ្ទាល់ឡើយ។
ទន្ទឹមនោះ ប្រធានាធិបតីអាមេរិក ក៏បានព្រមានថា ក្រុងវ៉ាស៊ីនតោនអាចនឹងបើកការវាយប្រហារយោធាលើកទីពីរលើប្រទេសវ៉េណេស៊ុយអេឡា បើសមាជិកដែលនៅសេសសល់នៃរដ្ឋបាលរបស់ប្រធានាធិបតីម៉ាឌូរ៉ូ មិនសហការជាមួយទីក្រុងវ៉ាស៊ីនតោន ដែលការលើកឡើងនេះបានបង្កឲ្យមានការភ័យខ្លាចអំពីការជ្រៀតជ្រែកយោធាដ៏ធំរបស់អាមេរិកនៅទូទាំងតំបន់អាមេរិកឡាទីន។
បច្ចុប្បន្ន លោកម៉ាឌូរ៉ូ កំពុងត្រូវបានឃុំខ្លួនក្នុងទីក្រុងញូវយ៉ក មុនពេលបង្ហាញខ្លួននៅចំពោះមុខតុលាការពីបទចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀន បន្ទាប់ពីអ្វីដែលមន្ត្រីអាមេរិកបានពណ៌នាថាជាប្រតិបត្តិការអនុវត្តច្បាប់។ ការចាប់ខ្លួននេះ បានក្លាយជាការជ្រៀតជ្រែកដ៏ចម្រូងចម្រាសបំផុតរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់អាមេរិកឡាទីន ចាប់តាំងពីការឈ្លានពានប្រទេសប៉ាណាម៉ាកាលពីឆ្នាំ១៩៨៩។

លោកត្រាំ បានបញ្ជាក់ថា រដ្ឋបាលរបស់លោកនឹងស្វែងរកកិច្ចសហប្រតិបត្តិការពីមន្ត្រីវ៉េណេស៊ុយអេឡាដែលនៅសេសសល់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មប្រេងរបស់ប្រទេសនេះឡើងវិញ ជាជាងការជំរុញឲ្យមានការបោះឆ្នោតភ្លាមៗ។
មន្ត្រីវ៉េណេស៊ុយអេឡាបានថ្កោលទោសការឃុំខ្លួនលោកម៉ាឌូរ៉ូ ថាជាការចាប់ជំរិត និងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាចង់គ្រប់គ្រងលើធនធានប្រេងរបស់ប្រទេសខ្លួន។ អនុប្រធានាធិបតី លោកស្រី Delcy Rodríguez បានឡើងកាន់តំណែងជាអ្នកដឹកនាំបណ្តោះអាសន្ន ដោយមានការគាំទ្រពីតុលាការកំពូលរបស់វ៉េណេស៊ុយអេឡា ទោះបីជាលោកស្រីបានបដិសេធចំពោះការអះអាងដែលថា លោកស្រីមានឆន្ទៈធ្វើការជាមួយអាមេរិកក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


