ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិតខ្លាំង វាយប្រហារភាគខាងលិចប្រទេស ជប៉ុន
ទីភ្នាក់ងារឧតុនិយមជប៉ុននាថ្ងៃអង្គារទី៦ ខែមករា ឆ្នាំ២០២៦ បានបញ្ចាក់ថា រញ្ជួយដីកម្រិតខ្លាំង ៦.២ រ៉ិចទ័រ បានវាយប្រហារតំបន់ Chugoku ភាគខាងលិច និងភាគខាងកើតខេត្ត Shimane និង Tottori ប៉ុន្តែមិនមានហានិភ័យនៃរលកយក្សស៊ូណាមិកើតឡើងនៅក្នុងតំបន់នោះទេ។

យោងតាម Reuters ក្រុមហ៊ុនថាមពលអគ្គិសនី Chugoku ដែលដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរ Shimane ចម្ងាយប្រហែល ៣២ គីឡូម៉ែត្រ និយាយថា ប្រតិបត្តិការកំពុងបន្តដូចធម្មតានៅអង្គភាពលេខ២របស់ខ្លួន។ អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរជប៉ុនក៏អះអាងដែរថា គិតត្រឹមម៉ោង ១០:៤៥ ព្រឹក (ម៉ោងក្នុងស្រុក) មិនមានភាពមិនប្រក្រតីណាមួយ បន្ទាប់ពីការរញ្ជួយដីនោះទេ។
ចំណែកឯក្រុមហ៊ុន West Japan Railway បានគូសបញ្ចាក់ថា ខ្លួនក៏ផ្អាកប្រតិបត្តិការរថភ្លើងល្បឿនលឿនរវាង តំបន់ Shinkansen ទៅ Shin-Osaka និង Hakata បន្ទាប់ពីការរញ្ជួយដីភ្លាមៗ ដោយសារតែដាច់ចរន្តអគ្គិសនីក្នុងស្ថានីយ៍។
ការរញ្ជួយដីនេះមានអាំងតង់ស៊ីតេរញ្ជួយដីកម្រិត ៥ លើមាត្រដ្ឋាន ១ ទៅ ៧ ក្នុងប្រទេសជប៉ុន ដែលខ្លាំងគ្រប់គ្រាន់ដើម្បីធ្វើឲ្យអគារខ្ពស់ៗរង្គើ ជាពិសេសប៉ះពាល់ដល់អគារដែលនៅជាន់ខ្ពស់។ ការរញ្ជួយដីគឺជារឿងធម្មតានៅក្នុងប្រទេសជប៉ុន ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានសកម្មភាពរញ្ជួយដីច្រើនបំផុតក្នុងពិភពលោក។ ជប៉ុនមានចំនួនប្រហែលមួយភាគប្រាំនៃការរញ្ជួយដីកម្រិត ៦ ឬធំជាងនេះលើពិភពលោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ជប៉ុន ប្រកាសបើកចិត្តចរចាជាមួយ ចិន ក្រោយតឹងសរសៃ ក ដាក់គ្នាមួយរយៈធំ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


