ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ថា អាមេរិក កំពុងបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក
ក្រោយពេលប្រមុខសេតវិមាន ដូណាល់ ត្រាំ ចេញបញ្ជាបើកការវាយប្រហារទីក្រុងការ៉ាកាស និងចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ធ្វើឲ្យកក្រើកពិភពលោកនោះ ស្រាប់តែពេលនេះ ប្រធានាធិបតីអាល្លឺម៉ង់ ហ្វ្រាំងវ៉ល់ទ័រ ស្តេនម៉ាយអើ បានចេញមុខប្រតិកម្មខ្លាំងៗដោយបន្ទោសថា សហរដ្ឋអាមេរិក កំពុងតែបំផ្លាញសណ្តាប់ធ្នាប់ពិភពលោកហើយ។ នេះបើតាមការផ្សាយរបស់ RT។

ថ្លែងក្នុងសន្និសីទនៅអង្គការ Koerber Foundation កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦ លោកស្តេនម៉ាយអើ អះអាងថា៖ «ដៃគូដ៏សំខាន់បំផុតរបស់យើង គឺសហរដ្ឋអាមេរិក បានធ្វើឲ្យតម្លៃនានាត្រូវបែកបាក់។ ត្រូវធ្វើយ៉ាងណា បង្ការកុំឲ្យពិភពលោកនេះ ក្លាយទៅជាសម្បុកចោរ ដែលជាកន្លែងពួកអ្នកគ្មានសីលធម៌ ចង់បានអ្វីក៏យកតាមចិត្តហើយតំបន់នានា ឬប្រទេសទាំងមូលត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិរបស់មហាអំណាចមួយចំនួនតូចឲ្យសោះ។
លោកបន្ថែមថា៖ «គេកំពុងព្យាយាមរុញច្រានសូម្បីតែរដ្ឋដែលមានទំហំមធ្យម ដែលក្នុងនោះរួមមានទាំងពួកយើងផងនោះ ឲ្យខិតទៅកៀនកោះប្រវត្តិសាស្ត្រ ហើយរដ្ឋតូចៗនិងរដ្ឋដែលទន់ខ្សោយត្រូវបានទុកចោលដោយគ្មានការការពារអ្វីទាំងអស់»។
សូមជម្រាបជាថ្មី នៅថ្ងៃសុក្រទី២ខែមករា វេលាម៉ោង ១០:៤៦ យប់ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) លោក ត្រាំ បានបើកភ្លើងបៃតងសម្រាប់ប្រតិបត្តិការឆ្មក់វាយប្រហារដ៏រហ័សដូចផ្លេកបន្ទោរ នៅវ៉េណេស៊ុយអេឡា។

ប្រមុខមន្ទីរបញ្ចកោណលោក Pete Hegseth ទម្លាយថា អាមេរិកបានបញ្ជូនទាហានជិត២០០នាក់ ទៅកាន់ទីក្រុងការ៉ាកាស ក្នុងប្រតិបត្តិការចាប់ខ្លួនលោក ម៉ាឌូរ៉ូនិងភរិយា។
តាមពិតទៅ អាមេរិក បានរៀបគម្រោងជាយូរមកហើយ ពោលគឺភ្នាក់ងារចារកម្មអាមេរិក (CIA, NSA) បានចំណាយពេលរាប់ខែ ដើម្បីតាមដានទម្លាប់រស់នៅរបស់លោក ម៉ាឌូរ៉ូ។ មិនត្រឹមប៉ុណ្ណឹង កងកម្លាំងពិសេសអាមេរិកបានសាងសង់ ភូមិគ្រឹះគំរូ ដែលមានទំហំនិងរចនាសម្ព័ន្ធឲ្យដូចបេះបិទទៅនឹងភូមិគ្រឹះរបស់លោក ម៉ាឌូរ៉ូ មែនទែនដើម្បីធ្វើការហ្វឹកហាត់វាយឆ្មក់ឲ្យបានច្បាស់លាស់បំផុត។
ក្រោយពេលត្រៀមខ្លួនរួចរាល់ នៅថ្ងៃបើកប្រតិបត្តិការ អាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗដូចជា F-22, F-35, យន្តហោះទម្លាក់គ្រាប់បែក B-1 និងដ្រូនជាច្រើនគ្រឿងទៀត ដែលហោះចេញពីមូលដ្ឋានទ័ពចំនួន ២០ កន្លែងផ្សេងគ្នា ហើយកងកម្លាំងពិសេស Delta Force គឺជាអ្នកដឹកនាំផ្ទាល់ក្នុងការចុះទៅចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាដល់ក្នុងភូមិគ្រឹះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២២ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


