Connect with us

ព័ត៌មានអន្ដរជាតិ

យុទ្ធនាការប្រឆាំងអំពើពុករលួយនៅ​ចិនឆ្នាំ​២០២៦៖ «គ្មានការឈប់ ឬដកថយ»

បានផុស

នៅ

នៅដើមឆ្នាំ​២០២៦​នេះ រដ្ឋាភិបាលចិនបានបង្កើនយុទ្ធនាការប្រឆាំងអំពើពុករលួយដែលមានរយៈពេលមួយទសវត្សរ៍មកហើយ ដោយបង្ហាញថា ការងារនេះនៅតែជាអាទិភាពចម្បងក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពីង។ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មការមជ្ឈិមបក្សសម្រាប់អធិការកិច្ចវិន័យ (CCDI) ក្នុងខែមករាឆ្នាំ២០២៦ ថ្នាក់ដឹកនាំចិន​បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺជា «សមរភូមិដែលបក្សមិនអាចចាញ់បានឡើយ»។

លោក ស៊ី ជីនពីង (រូបថត៖ China Daily)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម South China Morning Post ក្នុងឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់ចំនួន៦៥​នាក់ (កម្រិតរដ្ឋមន្ត្រី ឬខ្ពស់ជាងនេះ) ត្រូវបានដាក់​ឲ្យ​ស្ថិតក្រោមការស៊ើបអង្កេត។ ក្នុងនោះរួមមានឥស្សរជនលេចធ្លោដូចជា អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Tang Renjian ដែលត្រូវបានកាត់ទោសប្រហារជីវិត (ដោយព្យួរទោស) ពីបទសូកប៉ាន់។

ចាប់ពីខែមករា​ដល់ខែវិច្ឆិកា​ឆ្នាំ២០២៥ មន្ត្រីថ្នាក់ទាប​ជាង ៥៣៦ ០០០​នាក់ ត្រូវបានដាក់វិន័យពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យអប់រំ សុខាភិបាល និងសន្តិសុខសង្គម។

ទន្ទឹម​នោះ​ ប្រតិបត្តិការ «Sky Net» របស់​ចិន នៅតែបន្តទទួលបានជោគជ័យ ដោយបានបញ្ជូនជនភៀសខ្លួន ៧៨២​នាក់ត្រឡប់ទៅវិញ និងដកហូតទ្រព្យសម្បត្តិខុសច្បាប់បានប្រហែល ២៣.៦៦ពាន់លានយ័ន (ប្រហែល៣.៣៨​ពាន់លានដុល្លារ) ក្នុងរយៈពេលត្រឹមតែ​១១​ខែនៃឆ្នាំ​២០២៥។

ពាក់ព័ន្ធ​នឹង​ច្បាប់​ថ្មី ការកែសម្រួល​ច្បាប់ត្រួតពិនិត្យ ដែលបានចូលជាធរមានក្នុងខែមិថុនា​ឆ្នាំ​២០២៥ បានពង្រីកអំណាចបន្ថែមទៀតដល់ស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីលុបបំបាត់រាល់ឧបសគ្គផ្នែកស្ថាប័ន។

លោកប្រធានាធិបតី ស៊ី ជីនពីង បានព្រមានថា ស្ថានភាពនៅតែមាន «ភាពធ្ងន់ធ្ងរ និងស្មុគស្មាញ» ដោយប្តេជ្ញា «លុបបំបាត់ឫសគល់ និងលក្ខខណ្ឌ» ដែលបង្ក​ឲ្យមានអំពើពុករលួយ ខណៈដែលប្រទេសចិនចាប់ផ្តើមអនុវត្ត​ផែនការប្រាំឆ្នាំលើកទី​១៥ (២០២៦–២០៣០) របស់​ខ្លួន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម