Connect with us

ព័ត៌មានអន្ដរជាតិ

​បក្ស​​កុម្មុយនិស្តវៀតណាម​ចាប់ផ្តើម​ធ្វើ​សមាជ​ជ្រើសរើស​ក្បាលម៉ាស៊ី​នដឹកនាំ​បក្ស​​​

បានផុស

នៅ

​គណបក្ស​​​កុម្មុយ​​និស្ត​វៀតណាមចាប់ផ្តើម​​​​​ប្រជុំសមាជគណបក្ស​​​​​ចាប់​ពី​ថ្ងៃចន្ទនេះ​រហូត​ដល់​ថ្ងៃទី​​២៥ខែ​មករា​​នេះ​សម្រាប់​ផែន​ការ​រយៈពេល​៥ឆ្នាំ ​ដែល​ត្រូវ​បាន​​អ្នក​វិភាគ​មើល​ឃើ​ញ​ថា ​សមាជ​គណបក្ស​កុម្មុយនិស្តវៀតណា​នឹង​​​​​ជ្រើស​រើស​ក្បាល​ម៉ាស៊ី​ន​ដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម​ដ៏​មានឥទ្ធិពល​​នៅតំបន់​អាស៊ីអាគ្នេយ៍​នេះ​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Hanoi Times ​សមាជបក្ស​បក្ស​កុម្មុយនិស្តវៀតណាម​ទូទាំងប្រទេសលើកទី១៤ កំពុងត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រោមបាវចនា «សាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ វឌ្ឍនភាព និងការអភិវឌ្ឍ» ដោយមានប្រតិភូចូលរួមចំនួន ១.៥៨៦នាក់ ដែលតំណាងឱ្យសមាជិកបក្សជាង ៥,៦លាននាក់ទូទាំងប្រទេស។

​​​អ្វី​ដែល​ជា​កត់​សម្គាល់​ដ៏សំខាន់​នោះ គឺ​​​​​អគ្គលេខាធិបក្ស​កុម្មុយនិស្តវៀតណាមបច្ចុប្បន្ន​ លោក តូ ឡឹម (To Lam) ដែល​ឡើង​កាន់់​អំណាច​​កំពូល​របស់​​បគ្ស​កុម្មុយនិស្តវៀតណាម បន្ទាប់​ពី​មរណភាព​របស់​ លោក ង្វៀន ភូទ្រុង ( Nguyen Phu Trong) កាល​ពី​ខែកក្កដា ឆ្នាំ ២០២៤នោះ នឹង​​​ទទួលបាន​​​ការ​អនុម័ត​​​​បោះឆ្នោត​​បន្ត​កាន់អំណាច​កំពូល​របស់​បក្ស​នេះ​បន្តទៀត​។ ​

​​តាមសេច​​​​ក្តីរាយការណ៍​របស់​រ៉យទ័រ ប្រតិភូ​សមាជិក​​បក្ស​​កុម្មុយនិស្តវៀតណាម​​ជិត​​ ១៦០០នាក់​នោះ​​ នឹងជ្រើសរើសគណៈកម្មាធិការកណ្តាលដែលមានសមាជិក ២០០ នាក់។ បន្ទាប់​​​មក​ទៀត​​​ សមាជិក​​​​គ​ណៈ​កម្មាធិការ​​កណ្តាល​ដែល​ទើប​ជ្រើសរើស​រួច​នោះ​ នឹង​​បោះឆ្នោ​ត​​អនុម័ត​​លើ​សមាជិក ចន្លោះពី១៧ ទៅ ១៩នាក់នៃការិយាល័យនយោបាយ ដែល​​​មាន​សិទ្ធិអំណាច​​ជ្រើស​​រើស​​អគ្គលេខាធិការ។

​ការ​ប្រជុំ​​​សមាសមាជ​​​របស់​បក្ស​កុម្មុយនិស្តវៀតណាម​នេះ នឹ​ង​ប្រើ​​ពេល​​រហូត​ដល់​​មួយសប្តាហ៍ ដែលដំណើរការក្រោម​លក្ខន្តិកៈបក្ស​​ និងកោះប្រជុំរៀងរាល់ប្រាំឆ្នាំម្តង អាចពង្រឹង និងអាចពង្រីកអំណាចសម្រាប់អគ្គលេខាធិការបច្ចុប្បន្នរបស់គណបក្ស គឺលោក តូ ឡឹម ដែលបានចាប់ផ្តើមកំណែទម្រង់រដ្ឋបាលយ៉ាងទូលំទូលាយនៅក្នុងប្រទេស និងក្លាយជាមុខមាត់សាធារណៈរបស់វៀតណាមនៅ​ឆាក​អន្តរជាតិ​តំណាង​ឲ្យ​វៀតណាម​​។

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ដែល​បាន​ស្រង់​សម្តី​​មន្ត្រីដែល​​​​ដឹង​អំពីបញ្ហា​​​​រៀបចំ​ប្រជុំ​សមាជនោះ បាន​រាយការណ៍ថា លោក តូ ឡឹម កំពុងស្វែងរកការរក្សាតួនាទីរបស់គាត់ និងអាចទទួលយកតំណែងប្រធានាធិបតី ដែលថ្មីៗនេះត្រូវបានកាន់កាប់ដោយមេដឹកនាំយោធាម្នាក់។

យោងតាមមន្ត្រីជាច្រើន ​សមាជ​បក្ស​នោះ​​ទំនងជានឹង​អនុម័ត​​យល់​ព្រម​ឲ្យ​លោក តួ ឡឹម កាន់តែ​​តួនាទីស្នូល​​ជាអគ្គលេខាធិការបក្ស​ ខណៈពេលដែលការសម្រេចចិត្តអំពីតំណែងប្រធានាធិបតីត្រូវបានគេរំពឹងថា នឹងត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅពេលក្រោយ ដែលលទ្ធផលកាន់តែមិនច្បាស់លាស់។

បន្ទាប់ពីសមាជ ការិយាល័យនយោបាយនឹងតែងតាំងប្រមុខរដ្ឋ រដ្ឋាភិបាល និងសភា។ ការបោះឆ្នោតសភានឹងធ្វើឡើងលុះត្រាតែមេដឹកនាំត្រូវបានជ្រើសរើសដោយគណបក្ស៕​​

រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម