ព័ត៌មានអន្ដរជាតិ
វៀតណាមនិងអង់គ្លេសលើកកម្រិតការទូត ប៉ុន្តែក៏ដើម្បីតាមដានជនជាតិវៀតណាមនៅអង់គ្លេស
វៀតណាមនិងចក្រភពអង់គ្លេសបានប្រកាសរួមលើការលើកកម្រិតការទូតពីទំនាក់ទំនងទ្វេភាគី ទៅដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម (To Lam) ទៅកាន់ទីក្រុងឡុងដ៍ ជាទីដែលភាគីទាំងពីរពិភាក្សាលើការបញ្ជូនជនជាតិវៀតណាមខុសច្បាប់មកវៀតណាមវិញ។

យោងការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម (Vietnam News Agency) វៀតណាមនិងចក្រភពអង់គ្លេសបានចេញសេចក្តីប្រកាសរួមស្តីពីការលើកកំពស់វៀតណាម-ចក្រភពអង់គ្លេសទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ខែតុលា បន្ទាប់ពីពិធីស្វាគមន៍ និងកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីអង់គ្លេស គៀ ស្តាមើ (Keir Starmer) និងអគ្គលេខាធិការបក្សវៀតណាម លោក តូ ឡឹម ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស។
ទោះបីជាមានសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានវៀតណាមអំពីភាពរីកចម្រើនលើទំនាក់ទំនងទូត ប៉ុន្តែសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានអង់គ្លេសវិញ មើលឃើញថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាមដែលខុសប្រក្រតីនេះ គឺជាការត្រៀមសម្រាប់ការទទួលយកជនជាតិវៀតណាមដែលភៀសខ្លួនតាមទូកទៅកាន់ប្រទេសអង់គ្លេស។
សារព័ត៌មាន The Guardian ដោយដកស្រង់សេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស «Downing Street» ដែលបាននិយាយថា ប្រជាជនវៀតណាមដែលមកដល់ចក្រភពអង់គ្លេសដោយមធ្យោបាយមិនប្រក្រតីនឹងត្រូវបានតាមដានយ៉ាងឆាប់រហ័សសម្រាប់ការនិរទេសក្រោមកិច្ចព្រមព្រៀងថ្មីមួយ។

បន្ទាប់ពីការកើនឡើងនៃការមកដល់ដោយសម្ងាត់ពីប្រទេសវៀតណាមកាលពីឆ្នាំមុនតាមរយៈទូកតូចៗ និងនៅខាងក្រោយឡានដឹកទំនិញ កិច្ចព្រមព្រៀងនេះត្រូវបានគេសន្មត់ថាកាត់បន្ថយនីតិវិធីស្មុគស្មាញ និងធ្វើឱ្យវាកាន់តែលឿន និងងាយស្រួលក្នុងការបញ្ជូនអ្នកដែលគ្មានសិទ្ធិរស់នៅចក្រភពអង់គ្លេស។
យោងសេចក្តីរាយការណ៍របស់សារព័ត៌មានអង់គ្លេស ប្រជាជនវៀតណាមគឺជាក្រុមមួយក្នុងចំណោមក្រុមអ្នកអន្តោរប្រវេសន៍ដ៏ធំបំផុតនៃការមកដល់អង់គ្លេសតាមទូកតូចៗក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៤និងជាក្រុមធំជាងគេទីបួនពេញមួយឆ្នាំមុន។
ស្ថិតិគិតចាប់ពីខែមេសា ឆ្នាំ ២០២៤ បានបង្ហាញថា ជនជាតិវៀតណាមមានចំនួន ២០ភាគរយនៃការមកដល់តាមទូកតូចៗទាំងអស់ ដែលកើនឡើង ១០ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ទិន្នន័យរបស់ការិយាល័យសន្តិសុខមាតុភូមិ (Home Office) ក៏បង្ហាញផងដែរថា ជនជាតិវៀតណាមចំនួន ៥៩៩នាក់ត្រូវបានសំដៅយន្តការបញ្ជូនបន្តថ្នាក់ជាតិថា ជាជនរងគ្រោះទាសភាពសម័យទំនើបដែលមានសក្តានុពលនៅចន្លោះខែមេសាដល់ខែមិថុនាឆ្នាំនេះ ដែលជាសញ្ជាតិបរទេសខ្ពស់បំផុតទីពីរបន្ទាប់ពីជនជាតិអេរីត្រ (Eritreans)៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


