ព័ត៌មានអន្ដរជាតិ
Nikkei Asia បង្ហាញពីក្តីបារម្ភរបស់កម្ពុជា ជុំវិញការលេបយកទឹកដី ពីសំណាក់ភាគីថៃ
កាសែតល្បីឈ្មោះរបស់ជប៉ុន Nikkei Asia នៅថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ បានចេញផ្សាយអត្ថបទមួយដែលដាក់ចំណងជើងធំៗថា កម្ពុជាបង្ហាញពីក្តីកង្វល់នៃការលេបយកទឹកដី ជុំវិញការរឹបអូសយកដីពីសំណាក់ភាគីថៃ។

ក្នុងអត្ថបទមួយនេះ អ្នកកាសែត Nikkei Asia លោក Ken Kobayashi ក៏បានចុះផ្តិតរូបភាពផ្ទាល់នៅក្នុងទឹកដីកម្ពុជា ដូចជានៅភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យជាដើម ដែលទីនោះភាគីថៃបានរៀបចំបោះបង្គោលរបង រាយលួសបន្លា និងដាក់កុងតឺន័រ។
អ្នកកាសែតរូបនេះ ក៏ចុះទៅយកព័ត៌មានដោយផ្ទាល់នៅខេត្តឧត្តរមានជ័យ និងសម្ភាសជាមួយអាជ្ញាធរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀតផង ដើម្បីដឹងឲ្យច្បាស់ពីការពិត។

ដោយឡែក អ្នកកាសែតរបស់ Nikkei Asia ថែមទាំងសម្ភាសជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរាជធានីភ្នំពេញផងដែរ ដោយឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ការចូលកាន់កាប់នេះ គឺហួសពីខ្សែបន្ទាត់ព្រំដែនដែលភាគីថៃបានទាមទារទៅទៀត។ វាគឺជាការចូលកាន់កាប់ដោយខុសច្បាប់ ហើយចូលយ៉ាងជ្រៅនៅក្នុងទឹកដីរបស់កម្ពុជា។
ឯកឧត្តមបន្តថា វាគឺជារឿងមិនអាចទទួលយកបានសោះឡើយសម្រាប់ប្រជាជនកម្ពុជា។ បញ្ហានេះបង្ហាញឲ្យឃើញពីហានិភ័យនៃការរលាយកិច្ចព្រមព្រៀងឈប់បាញ់ ហើយភាពផុយស្រួយនៃកិច្ចព្រមព្រៀងឈប់បាញ់នេះ គឺត្រូវបានឆ្លុះបញ្ចាំងតាមរយៈការចូលកាន់កាប់ដោយខុសច្បាប់ ដែលអាចឈានទៅរកការលេបយកទឹកដី។
សូមជម្រាបជាថ្មី ប្រទេសថៃបានបើកការឈ្លានពានកម្ពុជាជាថ្មី កាលពីដើមខែធ្នូឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បាញ់ខែកក្កដានិងកិច្ចព្រមព្រៀងសន្តិភាពខែតុលា ត្រូវថៃបំពាននិងហែកចោល។
សកម្មភាពឈ្លានពានរបស់ថៃ បណ្តាលឲ្យបលរដ្ឋកម្ពុជារាប់សិបនាក់បាត់បង់ជីវិតនិងរាប់ម៉ឺននាក់ទៀត ត្រូវរត់ភៀសខ្លួននាពេលនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


