ព័ត៌មានអន្ដរជាតិ
ថៃ យកវិធានការសម័យកូវីដ-១៩ មកអនុវត្តជាថ្មី ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល វីរុសនីប៉ាហ៍
ស្របពេលមានការព្រមានអំពីហានិភ័យផ្ទុះវីរុសនីប៉ាហ៍ (Nipah), ប្រទេសថៃកំពុងរឹតបណ្តឹងការទប់ស្កាត់ ដោយពេលនេះបានយកវិធានការសម័យកូវីដ-១៩ មកអនុវត្តជាថ្មី ដូចជាការស្កេនកម្តៅនិងចត្តាឡីស័កអ្នកដែលចេញរោគសញ្ញាសង្ស័យ។

កាសែត Bangkok Post បានដកស្រង់សម្តីនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល ដែលនិយាយថា៖ «ប្រព័ន្ធត្រួតពិនិត្យសុខភាពសាធារណៈត្រូវបានកែសម្រួល ដោយផ្អែកលើគំរូដែលយើងប្រើប្រាស់ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ នៅប្រទេសថៃ។ ដ្បិតមិនទាន់មានករណីមេរោគ Nipah នៅថៃក៏ដោយ ប៉ុន្តែវិធានការការពារត្រូវតែពង្រឹងឲ្យលើសពីកម្រិតធម្មតា ពីព្រោះមិនទាន់មានទាំងថ្នាំព្យាបាល ឬវ៉ាក់សាំងប្រឆាំងវីរុសនេះនៅឡើយទេ»។
ស្របពេលជាមួយគ្នានោះ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានពង្រឹងវិធានការទប់ស្កាត់នៅអាកាសយានដ្ឋាន សុវណ្ណភូមិ ដុនមឿង និងភូកេត ជាពិសេសស្កេនអ្នកដំណើរមកពីប្រទេសឥណ្ឌា។

វិធានការនេះកើតឡើងបន្ទាប់ពីអ្នកជំនាញផ្នែកវីរុស ព្រមានថា ប្រទេសថៃកំពុងមានហានិភ័យខ្ពស់ក្នុងការផ្ទុះជំងឺនេះផងដែរ ព្រោះវាជាវីរុសឆ្លងតាមរយៈសត្វប្រចៀវស៊ីផ្លែឈើ ដែលជាសត្វមានវត្តមាននៅពាសពេញប្រទេសថៃតែម្តង។
តាមការផ្សាយរបស់ Bangkok Post ដដែល, វេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលជំនាញផ្នែកវីរុសវិទ្យាក្លីនិកនៃសាកលវិទ្យាល័យជូឡាឡុងកន បានបង្ហោះ Facebook ថា៖ មេរោគ នីប៉ាហ៍ កើតឡើងតាមធម្មជាតិនៅក្នុងសត្វប្រចៀវស៊ីផ្លែឈើ ដែលមានវត្តមាននៅទូទាំងប្រទេស ជាពិសេសក្នុងសហគមន៍ វត្តអារាម និងចម្ការហូបផ្លែ ដែលហានិភ័យមានកម្រិតខ្ពស់ជាងមុន ដោយសារតែបរិស្ថាន និងចំណីអាហារដែលមានប្រឡាក់ទឹកមាត់ និងទឹកនោមរបស់ប្រចៀវ។ ប្រទេសថៃមានកត្តាកសិកម្ម និងការបរិភោគមួយចំនួន ដែលអាចបង្កើនហានិភ័យនៃការឆ្លងមេរោគពីសត្វមកមនុស្ស។ ជាឧទាហរណ៍ ចម្ការហូបផ្លែដែលនៅជិតសហគមន៍ ការដែលប្រជាជនបរិភោគផ្លែឈើស្រស់ ឬផឹកទឹកផ្លែឈើស្រស់ និងមនុស្សនៅក្នុងតំបន់ខ្លះបរិភោគអាហារឆៅ ឬចម្អិនមិនបានឆ្អិនល្អ។

ស្របពេលជាមួយគ្នានោះ លោកក៏លើកឡើងអំពីឧស្សាហកម្មចិញ្ចឹមជ្រូកដ៏ធំនៅក្នុងប្រទេសថៃផងដែរ ដោយបញ្ជាក់ថា៖ ប្រសិនបើសត្វទាំងនេះឆ្លងមេរោគ ពួកវាអាចក្លាយជាភ្នាក់ងារចម្លងកាន់តែខ្លាំង។ ដ្បិតហានិភ័យនៃការផ្ទុះឆ្លងនៅមានកម្រិតទាបក្នុងពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែការផ្ទុះឡើងជាក់ស្តែងណាមួយ អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


