ព័ត៌មានអន្ដរជាតិ
ប្រយ័ត្ន! ក្មេងៗអាយុ៨ខែដល់១៤ឆ្នាំ ងាយឆ្លងវីរុសបំប្លែងខ្លួនបំផុត
ពេលនេះវីរុសបំប្លែងខ្លួនថ្មី មិនត្រឹមតែនាំឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះមនុស្សពេញវ័យប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបង្កគ្រោះថ្នាក់ចំពោះកុមារដូចគ្នា ជាពិសេសក្មេងៗចន្លោះពី ៨ ខែដល់ ១៤ ឆ្នាំ។

បើតាមការដកស្រង់សម្ដីពីអ្នកជំនាញបានឱ្យដឹងថា វីរុសកូវីដបំប្លែងខ្លួនអាចឆ្លងទៅកុមារយ៉ាងងាយស្រួល ខណៈមកដល់ឥឡូវមិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានអនុម័តឱ្យប្រើប្រាស់ចំពោះកុមារនៅឡើយ។
តាមរបាយការណ៍ថ្មីដែលចុះផ្សាយដោយ TIME បានឱ្យដឹងថា វីរុសបំប្លែងថ្មីកំពុងរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមកុមារចាប់ពីអាយុ ៨ ខែដល់ ១៤ ឆ្នាំ នៅក្នុងប្រទេសឥណ្ឌា។
ទោះបីស្ថានភាពបច្ចុប្បន្ន កុមារមិនទាន់ប្រឈមហានិភ័យខ្លាំងក៏ពិតតមែន ប៉ុន្តែវាចាំបាច់ណាស់ដែលត្រូវយកចិត្តទុកដាក់ដល់កុមារនិងសម្គាល់រោគសញ្ញាទូទៅនៃវីរុសបំប្លែងថ្មីទៅលើពួកគេ។

យោងតាមរបាយការណ៍ដែលបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យ Harvard Health និយាយថា កុមារដែលឆ្លងវីរុសបំប្លែងខ្លួនថ្មីអាចមានរោគសញ្ញាខុសគ្នាទាំងស្រុងពីមនុស្សពេញវ័យ។ ក្មេងខ្លះអាចគ្មានរោគសញ្ញា ខណៈក្មេងខ្លះទៀតមានរោគសញ្ញាគ្រុនក្ដៅតិចតួចប៉ុណ្ណោះ។
យ៉ាងណាមិញ រោគសញ្ញាទូទៅរួមមាន គ្រុនក្តៅ ឈឺក្បាល ក្អក និងផ្ដាសាយ។ ចំណែកកម្ដៅដែលបញ្ជាក់ថាកុមារកំពុងគ្រុនក្តៅគឺសីតុណ្ហភាពចាប់ពី ៣៩-៤០ អង្សាសេ ក្នុងរយៈពេល ៤-៥ ថ្ងៃជាប់គ្នា។ មួយវិញទៀត សូម្បីតែហៀរសំបោរក៏អាចបញ្ជាក់ថាកុមារបានផ្ទុកវីរុសនៅក្នុងខ្លួនបានដែរ។ ចំណែករោគសញ្ញាបន្ថែមផ្សេងៗរួមមាន បបូរមាត់ឡើងក្រហមឬស្ងួតប្រេះ ឬស្បែកមុខប្រែជាំ ឆាប់ខឹង គេងតិច និងបាត់បង់ចំណង់អាហារ។

ប្រសិនបើក្មេងមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរនិងអូសបន្លាយរយៈពេលយូរ វាអាចប៉ះពាល់ដល់សួតរបស់ពួកគេ ឬអាចបណ្ដាលឱ្យមានជំងឺរលាកសួត។ បន្ថែមពីលើនេះ វាក៏អាចមានផលប៉ះពាល់លើសរីរាង្គផ្សេងទៀតរបស់កុមារដូចជា បេះដូង សួត សរសៃឈាម តម្រងនោម ប្រព័ន្ធរំលាយអាហារ ខួរក្បាល ស្បែក ឬភ្នែក។
ដូច្នេះ ត្រូវយកចិត្តទុកដាក់ និងតាមដានសុខភាពក្មេងៗឱ្យបានដិតដល់ ប្រសិនបើមានករណីសង្ស័យ សូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ TIME
ចុចអាន៖ មកដឹងពីកន្លែងមានហានិភ័យឆ្លងជំងឺកូវីដច្រើនជាងគេ ដែលអ្នកគួរប្រុងប្រយ័ត្ន
ចុចអាន៖ ប្រភេទវីរុសកូវីដបំប្លែងថ្មី និងឥទ្ធិពលលើសុខភាព យើងគួរដឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


