ព័ត៌មានអន្ដរជាតិ
វៀតណាមត្រួតពិនិត្យម្សៅទឹកដោះគោ Aptamil ទូទាំងប្រទេស ដោយបារម្ភពីការផ្ទុកសារធាតុគ្រោះថ្នាក់ដល់ទារក
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាឱ្យមានការត្រួតពិនិត្យឡើងវិញទូទាំងប្រទេស លើផលិតផលម្សៅទឹកដោះគោទារក Aptamil ក្រោយក្រុមហ៊ុនបារាំងដែលផលិតម្សៅទឹកដោះគោម៉ាកនេះ Danone បានប្រកាសប្រមូលវាមកវិញនៅប្រទេសអង់គ្លេស បន្ទាប់ពីរកឃើញថា មានផ្ទុកសារធាតុអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពទារក និងកុមារតូចៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃចន្ទ។

ក្រសួងបាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរ និងអ្នកលក់រាយវៀតណាមទាំងអស់ ត្រូវតែបញ្ឈប់ការលក់ជាបន្ទាន់ និងដកផលិតផលដែលប៉ះពាល់ណាមួយចេញ ប្រសិនបើផលិតផលទាំងនោះ ត្រូវបានរកឃើញនៅលើទីផ្សារក្នុងស្រុក។
បើតាមអាជ្ញាធរសុវត្ថិភាពចំណីអាហារវៀតណាម (VFSA) ដែលចំណុះក្រសួងសុខាភិបាល ក្រុមហ៊ុន Danone កាលពីថ្ងៃទី ២៣ ខែមករា បានប្រកាសប្រមូលផលិតផលម្សៅទឹកដោះគោទារក Aptamil នៅចក្រភពអង់គ្លេស បន្ទាប់ពីរកឃើញសារធាតុ សេរូលៃដ៍ (Cereulide) ដែលជាជាតិពុលបង្កពីបាក់តេរី បាស៊ីលុស សេរៀស (Bacillus Cereus)។
សេរូលៃដ៍ គឺជាជាតិពុលធន់នឹងកំដៅ ដែលមិនអាចបំបាត់ដោយការចម្អិន ឬកម្ដៅធម្មតាទេ ហើយអាចបណ្តាលឱ្យមានការចង្អោរ ក្អួត ជំងឺរំលាយអាហារ ហើយក្នុងករណីធ្ងន់ធ្ងរ គឺប៉ះពាល់ខ្លាំងដល់សុខភាពទារក និងកុមារតូចៗ។
ផលិតផលដែលត្រូវប្រមូលមកវិញ គឺ Aptamil First Infant Formula ក្នុងកញ្ចប់ ៨០០ ក្រាម ដែលមានកាលបរិច្ឆេទប្រើប្រាស់មុនថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៦។
ទីភ្នាក់ងារស្តង់ដារចំណីអាហារចក្រភពអង់គ្លេស នៅថ្ងៃទី ២៤ ខែមករា បានចេញការព្រមានជាសាធារណៈ ដោយណែនាំដល់ឪពុកម្តាយកុំឱ្យប្រើប្រាស់ផលិតផល ដែលក្រុមហ៊ុន Danone ប្រកាសប្រមូលមកវិញ។
បន្ទាប់ពីការប្រកាសនេះ VFSA បានណែនាំអាជ្ញាធរមូលដ្ឋានឱ្យចាត់វិធានការបន្ទាន់ដើម្បីការពារអ្នកប្រើប្រាស់ ជាពិសេសទារក និងកុមារតូចៗ។
មន្ទីរសុខាភិបាលខេត្ត និងទីភ្នាក់ងារសុវត្ថិភាពចំណីអាហារ ត្រូវបានស្នើសុំឱ្យពិនិត្យឡើងវិញនូវស្ថានភាពចុះបញ្ជី និងប្រកាសដោយខ្លួនឯងនៃផលិតផលម្សៅទឹកដោះគោទារក Aptamil ដែលកំពុងចរាចរក្នុងប្រទេសវៀតណាម។
ប្រសិនបើអាជីវកម្មណាមួយ មាន ឬចែកចាយក្រុមម្សៅទឹកដោះគោដែលត្រូវប្រមូលមកវិញ ពួកគេត្រូវតែផ្អាកការប្រើប្រាស់ជាបន្ទាន់ និងរៀបចំការប្រមូលមកវិញស្របតាមអនុសាសន៍របស់ក្រុមហ៊ុន Danone៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


