សុខភាព
ម្ដាយមួយចំនួន មានក្ដីបារម្ភពីការមិនចេញទឹកដោះ នៅថ្ងៃដំបូង នៃកំណើតកូន
ចាប់ពីថ្ងៃដំបូង អ័រម៉ូនមួយចំនួនជួយជំរុញឲ្យបញ្ចេញទឹកដោះដំបូង (Colostrum)។ Colostrum មានពណ៌លឿងទឹកក្រូច ផ្ទុកទៅដោយវីតាមីនជាច្រើន និងជាតិរ៉ែ ព្រមទាំង អង់ទីករ(Anticorps) ការពារកូនលោកអ្នកពីការឆ្លងរោគ។
លោកអ្នកត្រូវដាក់ឲ្យកូនបៅក្នុងមួយម៉ោងដំបូង នៃកំណើតកូន។ ទារកមួយចំនួនធំអាចបឺតជញ្ជក់ដោះម្ដាយបានដោយខ្លួនឯង។ ការបឺតជញ្ជក់ដោះម្តាយ ជំរុញឲ្យក្រពេញដោះឆាប់បញ្ចេញទឹកដោះ។ ទោះជាពេលនេះទារកខ្លះមិនទាន់ចេះបៅក៏ដោយ លោកអ្នកគួរព្យាយាមដាក់ទារកលេងទ្រូងម្ដាយដោយស្បែកប៉ះស្បែក រួចសាកល្បងឲ្យជញ្ជក់ម្ដងទៀត។ មិនត្រូវកំណត់ម៉ោងបំបៅកូនទេ។

ការដាក់ឲ្យកូនបៅត្រូវធ្វើឡើងនៅពេលកូនភ្ញាក់ពីដំណេកត្រឹមត្រូវ ( ភ្នែករបស់កូនបើកហើយមានចលនា ដៃជើងកម្រើក)។
ក)សញ្ញាដែលបញ្ជាក់ថា កូនឃ្លាន ៖
– ប្រែប្រួលការដកដង្ហើម ធ្វើចលនាភ្នែក មាត់ និងមុខ
– កម្រើកដៃជើង ជញ្ជក់ដៃ
– ជញ្ជក់មាត់
លោកអ្នកពុំគួរណាទុកកូនឲ្យឃ្លានខ្លាំងដល់ខឹង ជាហេតុនាំឲ្យពិបាកក្នុងការបំបៅឡើយ។
ខ)ការបំបៅកូនដោយត្រឹមត្រូវ ៖
១-មាត់កូនហាធំ ថ្ពាល់កូនប៉ោង
២-ចង្កាកូនប៉ះទ្រូងម្ដាយ
៣-បបូរមាត់ក្រោមពន្លាត់ចេញក្រៅ
៤-សណ្ដង់ដោះខាងលើឃើញច្រើនជាងខាងក្រោម
៥-ដងខ្លួនកូនដាក់ឲ្យត្រង់ ហើយផ្អៀងមកលើពោះម្ដាយ
គ)ចំណុចគួរចងចាំ ៖
-ការដាក់កូនបៅកាន់តែច្រើនដង ទឹកដោះនឹងកាន់តែឆាប់ចេញ
– សូមលោកអ្នកកុំបារម្ភចំពោះការថយទម្ងន់របស់កូននៅ៣ថ្ងៃដំបូង នេះមិនមែនមកពីការបៅមិនគ្រប់គ្រាន់នោះទេ យើងគួរទុកពេលឲ្យពួកគាត់សម្របខ្លួននឹងពិភពលោកដែលគាត់ទើបនឹងបានស្គាល់ នោះទម្ងន់គាត់នឹងឡើងមកវិញនៅថ្ងៃទី៤ ឬទី៥
– ស្ត្រីគួរគប្បីដាក់កូនបៅឲ្យអស់ដោះ១ចំហៀង ចាំដាក់ឲ្យបៅមួយចំហៀងទៀត
– ក្រោយពេលបំបៅកូនហើយ គួរសាកល្បងធ្វើឲ្យកូនភើដោយអង្អែលថ្នមៗលើខ្នងគាត់ ឬឲ្យគាត់អង្គុយលើជង្គង់ដោយដៃកាន់ចង្កាកូន ហើយដៃ១ចំហៀងទៀតអង្អែលខ្នងកូន។

ឃ)ទំហំក្រពះកូន ៖
– ថ្ងៃទី១ ក្រោយកើត ក្រពះកូនមានទំហំប្រហែលជា ៥-៧មល ឯម្ដាយអាចបង្កើតទឹកដោះដំបូងបានប្រហែលពី ១០-១០០មល
– ថ្ងៃទី២ ក្រពះកូនមានទំហំប្រហែលជា ១០-១៣មល ឯទឹកដោះដំបូងបានប្រហែល ១០-១០០មល
– ថ្ងៃទី៣ ក្រពះកូនមានទំហំប្រហែល ២២-២៧មល ឯទឹកដោះម្ដាយមានប្រហែល២០០មល
– ថ្ងៃទី៤ ក្រពះកូនមានទំហំប្រហែល ៣៦-៤៦មល ឯទឹកដោះម្ដាយមានប្រហែល៤០០មល
– ថ្ងៃទី៥ ក្រពះកូនមានទំហំប្រហែល ៤៧-៥៧មល ឯទឹកដោះម្ដាយមានប្រហែល៦០០មល
ទឹកដោះម្ដាយ មានអត្ថប្រយោជន៍ដ៏វិសេសវិសាលដែលមិនអាចកាត់ថ្លៃបានសម្រាប់សុខភាព និងការលូតលាស់របស់ទារក។ ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត សូមឲ្យមាតាគ្រប់រូបគប្បីបំបៅដោះកូនដោយទឹកដោះម្ដាយ បន្ទាប់ពីសម្រាលបុត្រធីតារបស់អ្នក៕
អត្ថបទ ៖ រស្មី
ចុចអាន៖ឲ្យតែឈឺក្បាលលេបថ្នាំៗ មិនមែនជាដំណោះស្រាយល្អទេ ហើយអាចប៉ះពាល់សុខភាពទៀត
ចុចអាន៖អ្នកខ្លះមានប្រតិកម្មញ៉ាំស៊ុតមិនបាន តើគួរធ្វើម៉េច?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


