ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះ AT-6 របស់កងទ័ពអាកាសថៃ ក្នុងខេត្តឈៀងម៉ៃ
យន្តហោះប្រភេទ AT-6 មួយគ្រឿង របស់កងទ័ពអាកាសភូមិន្ទថៃ (RTAF) បានធ្លាក់ក្នុងអំឡុងពេលហ្វឹកហ្វឺន នៅភាគខាងជើងប្រទេសថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ខែមករាឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១០:៣០ ព្រឹក នៅក្នុងភូមិ Huai Fang ស្រុក Chom Thong ខេត្តឈៀងម៉ៃ ខណៈដែលយន្តហោះកំពុងបំពេញបេសកកម្មបង្ហាត់ហោះហើរ។
កងទ័ពអាកាសបានបញ្ជាក់ថា ក្រុមការងារសង្គ្រោះ និងមន្ត្រីជំនាញត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានភាព និងវាយតម្លៃពីស្ថានភាពរបស់អ្នកដែលស្ថិតនៅលើនោះ។ ទោះបីជាកងទ័ពអាកាសបានចាប់ផ្តើមការស៊ើបអង្កេតបឋម ដើម្បីស្វែងរកមូលហេតុនៃគ្រោះថ្នាក់នេះក៏ដោយ ប៉ុន្តែព័ត៌មានលម្អិតទាក់ទងនឹងចំនួនជនរងគ្រោះ ឬកម្រិតនៃការខូចខាត មិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។ យ៉ាងណាមិញ បើតាម Xinhua តួលេខអ្នកស្លាប់បឋមមានចំនួន២នាក់។
យន្តហោះ AT-6 គឺជាប្រភេទយន្តហោះថ្មីដែលកងទ័ពអាកាសថៃទើបទទួលបាន ដើម្បីយកមកជំនួសយន្តហោះបង្ហាត់ជំនាន់ចាស់ ហើយក្នុងមួយគ្រឿងៗ មានតម្លៃចន្លោះពី ១៥ ទៅ ២០លានដុល្លារ៕







ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


