ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលបាលិស្ទិកច្រើនបំផុតមិនធ្លាប់មានទៅលើអ៊ុយក្រែនក្នុងរយៈពេល១ខែ
កងកម្លាំងរុស្ស៊ីបានបាញ់បង្ហោះមីស៊ីលបាលិស្ទិក ក្នុងចំនួនកំណត់ត្រាគឺ ៩១គ្រាប់ ទៅលើប្រទេសអ៊ុយក្រែនពេញមួយខែមករាឆ្នាំ២០២៦ ដែលជាតួលេខខ្ពស់បំផុតប្រចាំខែចាប់តាំងពីជម្លោះបានផ្ទុះឡើង។ នេះបើតាមការចេញផ្សាយរបស់ AFP។

យោងតាមអ្នកវិភាគយោធាអ៊ុយក្រែន លោក Alexander Kovalenko ចំនួននេះបានកើនលើសកម្រិតកំពូលពីមុនគឺ ៨៩គ្រាប់ ដែលបានកត់ត្រាកាលពីខែតុលាឆ្នាំ២០២៥។ ការកើនឡើងនេះ បញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ ដោយមីស៊ីលបាលិស្ទិក ជាពិសេសប្រភេទ Iskander-M និងមីស៊ីលការពារអាកាស S-300 ដែលត្រូវបានកែច្នៃ បាននិងកំពុងចូលមកជំនួសមីស៊ីលគ្រូស ដែលមានល្បឿនយឺតដូចជាប្រភេទ Kh-101 និង Kalibr ដោយសារវាលឿន និងពិបាកក្នុងការស្ទាក់ចាប់។
ប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន បានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការវាយប្រហារពេញមួយខែនេះ ដោយអត្រានៃការស្ទាក់ចាប់មានការប្រែប្រួលយ៉ាងខ្លាំង។ ក្នុងសប្តាហ៍ដំបូងនៃខែមករា មានមីស៊ីលបាលិស្ទិកតែមួយគ្រាប់ប៉ុណ្ណោះក្នុងចំណោម ១៨គ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយជោគជ័យ។ ទោះបីជាសមត្ថភាពការពារមានភាពប្រសើរឡើងនៅសប្តាហ៍បន្តបន្ទាប់ ដោយបានបាញ់ទម្លាក់ ១៤គ្រាប់ ក្នុងចំណោម ២៣គ្រាប់ក្នុងសប្តាហ៍ទីបីក៏ដោយ ក៏មន្ត្រីបានរាយការណ៍ថា អង្គភាពការពារចល័ត និងប្រព័ន្ធទំនើបៗដូចជា Patriot កំពុងត្រូវបានប្រើប្រាស់ដល់កម្រិតកំណត់របស់ពួកគេហើយ។ អ្នកជំនាញបានកត់សម្គាល់ថា បច្ចុប្បន្នមីស៊ីលបាលិស្ទិកត្រូវបានប្រើប្រាស់ញឹកញាប់ជាងមីស៊ីលគ្រូសដល់ទៅ ២,៥ដង ដែលជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ខែលការពារអាកាសរបស់ទីក្រុងកៀវក្នុងឆ្នាំ២០២៦។
ភាពខ្លាំងក្លានៃការវាយប្រហារនេះ បាននាំឲ្យមានការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រព័ន្ធស្ទាក់ចាប់ទំនើបរបស់អ៊ុយក្រែន ដូចជា គ្រាប់ PAC-3 MSE ដែលប្រើប្រាស់ដោយប្រព័ន្ធ Patriot ជាដើម។ ទោះបីជាទទួលបានជំនួយពីលោកខាងលិច រួមមានប្រព័ន្ធ IRIS-T និង NASAMS ក៏ដោយ ក៏អង្គភាពការពារអាកាសជាច្រើនបានក្លាយជាគោលដៅនៃការវាយប្រហារយ៉ាងសង្គ្រុបរបស់រុស្ស៊ី។ ក្រុមអ្នកវិភាគបានព្រមានថា យុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការប្រើប្រាស់ «មីស៊ីលខ្មោចឆៅ (S-300 ចាស់ៗដែលយកមកប្រើសម្រាប់ការវាយប្រហារលើដី)» រួមជាមួយមីស៊ីល Iskander ទំនើបៗ គឺមានបំណងធ្វើឲ្យប្រព័ន្ធរ៉ាដារបស់អ៊ុយក្រែនដំណើរការមិនទាន់ និងបំផ្លាញស្តុកគ្រាប់មីស៊ីលស្ទាក់ចាប់ដែលមានតម្លៃថ្លៃរបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


