ព័ត៌មានអន្ដរជាតិ
ចិនព្រមានថា ប៉ាណាម៉ានឹងចំណាយច្រើន បើទាមទារកំពង់ផែទៅវិញ
ចិនបានចេញការព្រមានថា ប្រទេសប៉ាណាម៉ានឹងត្រូចំណាយច្រើន បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការនៅទីនោះបានដកហូតសិទ្ធិរបស់ក្រុមហ៊ុន CK Hutchison ដែលមានមូលដ្ឋាននៅហុងកុង ដោយបើកកិច្ចសន្យាថ្មីដើម្បីដំណើរការកំពង់ផែពីរនៅព្រែកប៉ាណាម៉ា។ នេះបើយោងតាមភ្នាក់ងារ Reuters កាលពីថ្ងៃអង្គារទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ការិយាល័យកិច្ចការហុងកុង និងម៉ាកាវក្នុងប្រទេសចិន បានហៅការសម្រេចរបស់តុលាការកំពូលនៃប្រទេសប៉ាណាម៉ាថា «មិនសមហេតុផល គួរឲ្យអាម៉ាស់ និងគួរឲ្យអាណិត» ហើយសន្យា នឹងការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន។ទីក្រុងប៉េកាំងថែមទាំងលើកឡើងថា សេចក្តីសម្រេចនេះ «គ្មានមូលដ្ឋានច្បាប់ទេ» ប៉ាណាម៉ាកំពុងបំផ្លាញភាពជឿជាក់របស់ខ្លួន ហើយនឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិយាកាសអាជីវកម្មក្នុងប្រទេស។ ចលនានេះ ធ្វើឲ្យខូចច្បាប់ពាណិជ្ជកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
ការិយាល័យកិច្ចការនៅក្នុងប្រទេសចិនក៏បានព្រមានទៀតថា «ការទទូចរបស់អាជ្ញាធរប៉ាណាម៉ាក្នុងការគាំទ្រសេចក្តីសម្រេចនេះ ទោះបីជាមានការព្រួយបារម្ភក៏ដោយ គឺស្មើនឹងការបាញ់ចំជើងខ្លួនឯង»។
ទីភ្នាក់ងារដដែលបានបន្ថែមថា កិច្ចសន្យារបស់ក្រុមហ៊ុន CK Hutchison ក្នុងការគ្រប់គ្រងកំពង់ផែនៅក្នុងព្រែកប៉ាណាម៉ាបានចូលជាធរមានអស់រយៈពេលជិត ៣០ឆ្នាំមកហើយ ចាប់តាំងពីការចុះហត្ថលេខារបស់ខ្លួន។ អាជ្ញាធរប៉ាណាម៉ាបានបញ្ជាក់មុន និងក្រោយការបន្តកិច្ចសន្យាថា គម្រោងនេះ គោរពយ៉ាងពេញលេញតាមលក្ខខណ្ឌនៃកិច្ចសន្យា និង បំពេញកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួនយ៉ាងពេញលេញ។ ប្រសិនបើអាជ្ញាធរប៉ាណាម៉ាបន្តធ្វើសកម្មភាពបែបនេះ ពួកគេនឹងត្រូវចំណាយថ្លៃនយោបាយ និងសេដ្ឋកិច្ចយ៉ាងច្រើនជាមិនខាន។
PPC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CK Hutchison បានចុះហត្ថលេខាលើកិច្ចសន្យាទាំងនេះជាមួយរដ្ឋាភិបាលប៉ាណាម៉ាក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនដំណើរការស្ថានីយកុងតឺន័រ Balboa នៅចុងប៉ាស៊ីហ្វិកនៃព្រែក និងកំពង់ផែ Cristobal នៅចុងមហាសមុទ្រអាត្លង់ទិក។ កិច្ចព្រមព្រៀងនេះត្រូវបានបន្តដោយស្វ័យប្រវត្តិនៅឆ្នាំ ២០២១ ដែលអនុញ្ញាតឲ្យ PPC ដំណើរការកំពង់ផែយុទ្ធសាស្ត្រទាំងពីរនេះសម្រាប់រយៈពេល ២៥ឆ្នាំបន្ថែម។ ប៉ុន្តែ ប្រធានាធិបតីត្រាំ បានដាក់សម្ពាធលើប៉ាណាម៉ាឲ្យកំណត់ឥទ្ធិពលរបស់ចិន និងបង្កើនការគ្រប់គ្រងរបស់អាមេរិក លើព្រែកជីកនេះវិញ។
បន្ទាប់ពីលោកត្រាំ ឡើងកាន់តំណែង អគ្គសវនកររបស់ប៉ាណាម៉ា នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ បានចាប់ផ្តើមការធ្វើសវនកម្មជាមួយ PPC។ មន្ត្រីប៉ាណាម៉ានិយាយថា សម្បទាននេះបាននាំមកនូវប្រាក់ចំណូលចំនួន ៣.៧៨ ពាន់លានដុល្លារសម្រាប់ប្រតិបត្តិករកំពង់ផែ Balboa និង Cristobal រវាងឆ្នាំ ១៩៩៧ និង ២០២៣ ខណៈដែលរដ្ឋាភិបាលប៉ាណាម៉ាទទួលបានត្រឹមតែ ២៣៦ លានដុល្លារប៉ុណ្ណោះ។ តែ PPC បានបដិសេធការរកឃើញរបស់ការធ្វើសវនកម្ម ដោយអះអាងថា ខ្លួនបានវិនិយោគជាង ១.៨ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែទាំងពីរ និងបានគោរពតាមកាតព្វកិច្ចតាមកិច្ចសន្យា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កូឡុំប៊ី និង អាមេរិក បង្ហាញកាយវិការល្អូកល្អិនក្រោយទើបបោះសម្ដីឌឺដងគ្នាទៅមក
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


