ព័ត៌មានអន្ដរជាតិ
លេចចេញភាពមិនប្រក្រតី ក្នុងការបោះឆ្នោតមុនថ្ងៃកំណត់នៅ ថៃ
ដ្បិតការបោះឆ្នោតសកលនៅប្រទេសថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ក៏ដោយ ប៉ុន្តែថៃក៏បានរៀបចំការបោះឆ្នោតមុនថ្ងៃផងដែរ ដើម្បីធានាថា ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតគ្រប់រូប អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបាន ទោះពួកគេមានឧបសគ្គនៅថ្ងៃបោះឆ្នោតផ្លូវការក៏ដោយ។

ការបោះឆ្នោតមុនកាលកំណត់ បានធ្វើឡើងទូទាំងប្រទេសនៅថ្ងៃអាទិត្យទី១ខែកុម្ភៈ ខណៈគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានឲ្យដឹងថា អ្នកមកបោះឆ្នោតមុន គឺមានចំនួនយ៉ាងច្រើនកុះករពោលគឺ ជាង ២ លាននាក់ឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋថៃមិនតិចនាក់ទេដែលសម្តែងការមិនពេញចិត្ត និងត្អូញត្អែរ ក៏ដូចជាលើកឡើងអំពីភាពមិនប្រក្រតីជាច្រើន ក្នុងអំឡុងពេលការបោះឆ្នោតមុននេះ។
តាមការផ្សាយរបស់ Bangkok Post, ពលរដ្ឋបានលើកឡើងអំពីកំហុសបច្ចេកទេស នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ពោលគឺមន្ត្រីរៀបចំការបោះឆ្នោត បានសរសេរលេខកូដមណ្ឌលខុសនៅលើស្រោមសន្លឹកឆ្នោត ដែលអាចធ្វើឲ្យសន្លឹកឆ្នោតទាំងនោះ ក្លាយជា «សន្លឹកឆ្នោតមិនបានការ»។

លើសពីនេះ ក៏មានការចោទប្រកាន់អំពីការដឹកជញ្ជូនមនុស្ស ឲ្យទៅបោះឆ្នោតជាក្រុមៗ ដែលទង្វើនេះធ្វើគេសង្ស័យថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រទិញទឹកចិត្តម្ចាស់ឆ្នោត។
មិនត្រឹមតែពលរដ្ឋសាមញ្ញទេ សូម្បីអ្នកវិភាគនិងសកម្មជននយោបាយនានាក៏បង្ហាញកង្វល់ដែរថា ប្រសិនបើលទ្ធផលបោះឆ្នោតនៅថ្ងៃទី ៨ ខែកុម្ភៈ បង្ហាញថាគណបក្សប្រឆាំង ជាពិសេសគណបក្សប្រជាជន ឈ្នះដាច់នោះ វានឹងមានសម្ពាធពីបណ្តាញអភិរក្សនិយម ដើម្បីរកវិធីរារាំងមិនឲ្យពួកគេបង្កើតរដ្ឋាភិបាលបាន។
អ្វីដែលពលរដ្ឋថៃខ្លាចគឺ មានអ្នកដើរនិយាយអំពីរដ្ឋប្រហារ ឬការរំលាយបក្សក្រោយការបោះឆ្នោតដែលបង្កភាពភ័យខ្លាចថា ថៃអាចនឹងធ្លាក់ចូលក្នុងវិបត្តិនយោបាយ និងការតវ៉ាតាមដងផ្លូវជាថ្មីម្តងទៀត។
សូមជម្រាបថា ថៃបានកត់ត្រាអ្នកទៅបោះឆ្នោតមុនមានចំនួនយ៉ាងច្រើន ដោយបើនិយាយតែបាងកក អ្នកមកបោះឆ្នោតគឺមានចំនួន ៧៤០ ៩៦៦ នាក់ ស្មើនឹង ៨៧.៦% បើធៀបនឹងចំនួនអ្នកចុះឈ្មោះសរុប៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


