ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន នឹងបើកមជ្ឈមណ្ឌលនាំចេញអាវុធចំនួន ១០ នៅ អឺរ៉ុប
លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសកាលពីថ្ងៃទី ៨ ខែកុម្ភៈថា អ៊ុយក្រែននឹងបើកមជ្ឈមណ្ឌលនាំចេញអាវុធចំនួន ១០ នៅអឺរ៉ុប រួមទាំងនៅក្នុងប្រទេសបាល់ទិក និងបណ្តាប្រទេសនៅអឺរ៉ុបខាងជើង នាឆ្នាំ ២០២៦ ស្របពេលដែលលោកក៏ប្រកាសពីការផលិតយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នៅអាល្លឺម៉ង់ផងដែរ។

យោងតាមទៅភ្នាក់ងារ kyivindependent ប្រមុខរដ្ឋាភិបាលទីក្រុងកៀវបានសរសេរនៅលើ Telegram ថា «នៅពាក់កណ្តាលខែកុម្ភៈ យើងនឹងឃើញការផលិតយន្តហោះគ្មានមនុស្សបើករបស់យើងនៅប្រទេសអាល្លឺម៉ង់។ ខ្ញុំនឹងទទួលបានយន្តហោះគ្មានមនុស្សបើកដំបូងគេបង្អស់។ នេះគឺជាខ្សែសង្វាក់ផលិតកម្មដែលដំណើរការពេញលេញ។ នៅចក្រភពអង់គ្លេស ខ្សែសង្វាក់ផលិតកម្មស្រដៀងគ្នានេះកំពុងដំណើរការរួចហើយ។ ទាំងនេះគឺជាបច្ចេកវិទ្យាអ៊ុយក្រែនទាំងអស់»។
លោក ហ្សេលេនស្គី បានបញ្ចាក់នៅក្នុងសេចក្តីប្រកាសដដែលនោះថា សព្វថ្ងៃនេះ សន្តិសុខរបស់អឺរ៉ុបត្រូវបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យា និងយន្តហោះគ្មានមនុស្សបើក។ មានគម្រោងផ្សេងៗគ្នាជាច្រើន ទាំងអស់នេះនឹងផ្អែកលើបច្ចេកវិទ្យាអ៊ុយក្រែន និងអ្នកឯកទេសអ៊ុយក្រែនជាចម្បង។
ការផ្លាស់ប្តូរទៅនាំចេញបច្ចេកវិទ្យាការពារជាតិ និងបើកខ្សែផលិតកម្មទៅក្រៅប្រទេស គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយ ដើម្បីធ្វើអន្តរជាតូបនីយកម្មឧស្សាហកម្មអាវុធរបស់ទីក្រុងកៀវ។ ការសម្រេចចិត្តនេះដែរ កើតចេញពីភាពផ្ទុយគ្នាខាងសេដ្ឋកិច្ចសម័យសង្គ្រាម សមត្ថភាពផលិតយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនឥឡូវនេះ គឺហួសពីសមត្ថភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងការទិញ។
ការប្រកាសចុងក្រោយនេះទៀតសោត កើតឡើងបន្ទាប់ពីការណែនាំរបស់លោក ហ្សេលេនស្គី កាលពីខែតុលា សម្រាប់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមការនាំចេញអាវុធអ៊ុយក្រែនដែលគ្រប់គ្រងទៅក្រៅប្រទេស ដោយចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រោមប្រព័ន្ធដែលបានស្នើឡើង អ៊ុយក្រែនត្រូវបានអនុញ្ញាតឲ្យនាំចេញឧបករណ៍យោធាដែលមានសមត្ថភាពផលិតលើស ដើម្បីរកប្រាក់ចំណូលបរទេស ហើយបន្ទាប់មកប្រើប្រាស់ប្រាក់ចំណេញនេះ ដើម្បីវិនិយោគឡើងវិញលើអាវុធសំខាន់ៗផ្សេងទៀត ដែលយោធាខ្វះខាត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោកហ្សេលេនស្គី ចោទ រុស្ស៊ី វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


