Connect with us

ព័ត៌មានអន្ដរជាតិ

លោកហ្សេលេនស្គី ចោទ រុស្ស៊ី វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃទី ៣ ខែកុម្ភៈ បានចោទប្រកាន់រុស្ស៊ីថា កេងប្រវ័ញ្ចបទឈប់បាញ់ថាមពលដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីស្តុកទុកគ្រាប់រំសេវ និងប្រើប្រាស់វាដើម្បីវាយប្រហារអ៊ុយក្រែនជាមួយនឹងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង និងមីស៊ីលផ្លោងចំនួនច្រើនសន្ធឹកសន្ធាប់ មួយថ្ងៃមុនពេលកិច្ចចរចាសន្តិភាព។

ក្រុមពន្លត់អគ្គីភ័យធ្វើការនៅក្បែររថយន្តដែលបំផ្លាញដោយការវាយប្រហារពីយន្តហោះគ្មានមនុស្សបើករុស្ស៊ី (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមភ្នាក់ងារ NHK លោកហ្សេលេនស្គីបាននិយាយថា រុស្ស៊ីពិតជាភ្នាល់តែលើសង្គ្រាមប៉ុណ្ណោះ ដោយចោទប្រកាន់ទីក្រុងមូស្គូ បានបើកការវាយប្រហារនៅពេលដែលមន្ត្រីជាន់ខ្ពស់មកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិកគ្រោងនឹងជួបគ្នានៅថ្ងៃពុធ។ នៅក្នុងនោះលោកបានធ្វើការអំពាវនាវឲ្យមានប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀតចំពោះអ៊ុយក្រែន។

ផ្អែកតាមរបាយការណ៍ពីរដ្ឋាភិបាលអ៊ុយក្រែនបញ្ចាក់ថា មីស៊ីលប្រហែល ៧០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក ៤៥០ គ្រឿង បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធកំដៅនៅទីក្រុងកៀវ និងទីក្រុង Kharkiv រួមទាំងទីក្រុង Dnipro ភាគខាងកើត ក្នុងអំឡុងពេលសីតុណ្ហភាពត្រជាក់ខ្លាំង។ ក្រុមហ៊ុនថាមពលមួយពិពណ៌នាអំពីការវាយប្រហារដ៏សាហាវនេះថា ជាការវាយប្រហារដ៏ធំបំផុតនៅក្នុងឆ្នាំ២០២៦នេះ។

យ៉ាងណា នាបច្ចប្បន្ន អ៊ុយក្រែនកំពុងរង់ចាំប្រតិកម្មរបស់អាមេរិកចំពោះការវាយប្រហារពេញមួយយប់ពីរុស្ស៊ី ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសខ្លួន ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានជំរុញឲ្យមានបទឈប់បាញ់រយៈពេលខ្លី ក្នុងការវាយប្រហារលើគោលដៅថាមពល។

ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា លោកផ្ទាល់ស្នើសុំឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន បញ្ឈប់ការវាយប្រហាររយៈពេលមួយសប្តាហ៍ ហើយលោកក៏បានយល់ព្រមដែរ។

ទោះបីជាយ៉ាងណា ក្រសួងការពារជាតិរុស្ស៊ីបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហាររបស់ខ្លួន គឺជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថាការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន ទៅលើកន្លែងស៊ីវិលនៅលើទឹកដីរុស្ស៊ី។ យោធាបានធ្វើការវាយប្រហារដ៏ធំមួយដោយប្រើអាវុធជាក់លាក់ និងយន្តហោះគ្មានមនុស្សបើកទៅលើសហគ្រាសឧស្សាហកម្មយោធាអ៊ុយក្រែន កន្លែងថាមពលរបស់ពួកគេ និងទីតាំងសម្រាប់រក្សាទុកយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

កូឡុំប៊ី និង អាមេរិក បង្ហាញកាយវិការល្អូកល្អិនក្រោយទើបបោះសម្ដីឌឺដងគ្នាទៅមក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម